Close

ស្ថានទូតខ្មែរ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ស្ថានទូតខ្មែរ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ ស្ថានទូតខ្មែរ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយក្រុមការងារ ESEA និងសហគមន៍ខ្មែរ កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដែលប្រព្រឹត្តទៅនៅតំបន់ Fujisawa ខេត្ត Kanagawa ចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់។ នេះបើតាមស្ថានទូខ្មែរប្រចាំនៅប្រទេសជប៉ុននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ។

ស្ថានទូតខ្មែរតែងរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមខ្មែរក្នុងប្រទេសជប៉ុនក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនឱ្យបន្តចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ។

មួយវិញទៀតការរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំណែនាំដល់កូនខ្មែរជំនាន់ក្រោយឱ្យកាន់តែជ្រួតជ្រាបពីអត្ថន័យនៃការដាល់អំបុករបស់កម្ពុជាយើង ជាពិសេសបង្កើតជាទីកន្លែងជួបជុំដល់សហគមខ្មែរបានជួបសំណេះសំណាល និងទទួលទានអាហាររួមគ្នាក្នុងគោលដៅបំផុសវប្បធម៌ចែករំលែក និងសាមគ្គីភាពឱ្យកាន់តែស្អិតរមួតនៅក្នុងមហាគ្រួសារខ្មែរក្នុងប្រទេសជប៉ុន។

ក្រៅពីកម្មវិធីខាងលើ ស្ថានទូតក៏គ្រោងរៀបចំកម្មវិធីផ្សេងៗ ដោយចូលរួមពីសំណាក់សហគមន៍ខ្មែរក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់ និងបំផុសស្មារតីចូលរួមវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងផ្សព្វផ្សាយដល់ប្រជាជនជប៉ុនអោយកាន់តែទូលំទូលាយ។

ប្រជាជនជប៉ុនក៏បានចូលរួមកម្មវិធីនេះ និងទទួលទានអាហារជាមួយបងប្អូនសហគមន៍ខ្មែរ និងបង្ហាញពីរបៀបធ្វើនំរបស់ជនជាតិជប៉ុនដល់អ្នកចូលរួម ដែលនេះជាការចែករំលែកវប្បធម៌នៃការរស់នៅដល់គ្នាទៅវិញទៅមក៕


 

អត្ថបទទាក់ទង