ក្លិប Al Nassr កំពុងទាក់ទង De Bruyne មកចាប់ដៃគូជាមួយ CR7
ខ្សែបម្រើរបស់ក្រុមមេឃខៀវ Manchester City កីឡាករ KEVIN DE BRUYNE ត្រូវបានគេរាយការណ៍ថា ត្រូវបានទាក់ទងដោយ Al-Nassr របស់ Cristiano Ronaldo ជុំវិញការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
តារាឆ្នើមរបស់ក្រុម Manchester City ត្រូវបានតែងតាំងជាប្រធានក្រុមដោយលោក Pep Guardiola នៅកីឡដ្ឋាន Etihad នៅរដូវក្តៅនេះ។ De Bruyne នៅសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លិប ខណៈការពិភាក្សាលើកិច្ចសន្យាថ្មីត្រូវបានពន្យារពេលរហូតដល់គាត់ជាសះស្បើយពីរបួស ហើយឥឡូវនេះ Al-Nassr ត្រូវបានគេនិយាយថា មានបំណងចង់បានរូបគេ មកចាប់ដៃគូរជាមួយ CR7។
យោងតាមអ្នកយកព័ត៌មាន Rudy Galetti ក្រុម Saudi Pro League មួយនេះ បានទាក់ទងជាមួយភ្នាក់ងាររបស់ De Bruyne ។
ក្លឹបចង់រៀបចំកិច្ចប្រជុំជាមួយអ្នកតំណាងរបស់បែលហ្ស៊ិក ដើម្បីអង្គុយពិភាក្សា និងពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចកើតមាន។ Al-Nassr ចង់ពន្យល់ពីគម្រោងរយៈពេលវែងរបស់ពួកគេ ដេីម្បីបញ្ចុះបញ្ចូលកីឡាករល្បីៗឱ្យផ្លាស់មកកាន់មជ្ឈិមបូព៌ា ហើយចាប់ដៃគូជាមួយ Ronaldo, Sadio Mane, Marcelo Brozovic និងអតីតមិត្តរួមក្រុម Aymeric Laporte ។
គួរបញ្ជាក់ថា De Bruyne បានក្លាយជាជើងខ្លាំងរបស់ Manchester City ចាប់តាំងពីផ្ទេរមកក្នុងក្លឹបក្នុងតម្លៃខ្លួន ៥៥ លានផោន ក្នុងឆ្នាំ ២០១៥។ រូបគេស៊ុតបញ្ចូលទីបាន ៩៦គ្រាប់ និង ១៥៣ assists ក្នុងការបង្ហាញខ្លួន ៣៥៨ប្រកួត និងលើកពាន ១៣លេីក៕