Close

កម្ពុជា-អង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ កំពុងពិនិត្យលទ្ធភាព ជំរុញការអភិរក្សសត្វ និងរុក្ខជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-អង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ កំពុងពិនិត្យលទ្ធភាព ជំរុញការអភិរក្សសត្វ និងរុក្ខជាតិ កម្ពុជា-អង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ កំពុងពិនិត្យលទ្ធភាព ជំរុញការអភិរក្សសត្វ និងរុក្ខជាតិ

ភ្នំពេញ៖ កម្ពុជា​ និងអង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ បាននិងកំពុងពិភាក្សាគ្នា អំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។​ នេះបើយោងតាមជំនួបរវាងលោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយ ជាមួយ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ តំណាងអង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។

ជាការឆ្លើយតប លោកឌិត ទីណា បានសម្តែងនូវការស្វាគមន៍​ ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។

ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួន​ ដែលបាននិងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ​ និងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជ​ រុក្ខជាតិលម្អកេសរកូលជាដើម។

លើសពីនេះទៀត ភាគីទាំងពីរ «បានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់»៕

អត្ថបទទាក់ទង