Close

ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប Siem Reap Smart City Roadmap
សម្រាប់ធ្វើជាឯកសារចង្អុលផ្លូវ សម្រាប់ការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ហើយដែលមានចក្ខុវិស័យត្រូវសម្រេចឱ្យបានរហូតដល់ឆ្នាំ២០៣៥។

បើតាមរដ្ឋបាលខេត្តសៀមរាប ការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយកម្ពុជាខ្លួនឯងផ្ទាល់ខេត្តសៀមរាប ក៏ទទួលបាននូវជំនួយនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចាប់តាំងពីឆ្នាំ២០២០ រហូតមកទល់ពេលនេះ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាបនេះ ក៏ត្រូវបានធ្វើឱ្យមានសង្គតិភាពផងដែរជាមួយឯកសារគោលនយោបាយពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានដូចជាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ប្លង់គោលប្រើប្រាស់ ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការពាក់ព័ន្ធនានាផ្សេងៗទៀត។

នៅក្នុងផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាបនេះ ក៏បានរៀបរាប់អំពីយុទ្ធសាស្ត្រ វិធានការអនុវត្ត និងគម្រោងអាទិភាពសំខាន់ៗ ដើម្បីសម្រេចឱ្យបានការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥៕

អត្ថបទទាក់ទង