Close

ក្រសួងសាធារណៈការរៀបចំផែនការកសាងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច​នៅទីក្រុងភ្នំពេញ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងសាធារណៈការរៀបចំផែនការកសាងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច​នៅទីក្រុងភ្នំពេញ ក្រសួងសាធារណៈការរៀបចំផែនការកសាងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច​នៅទីក្រុងភ្នំពេញ

ក្រោយការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៤តុលា កន្លងទៅ ក្រុមការងារក្រសួងសាធារណៈការនាពេលនេះបានរៀបចំនូវកិច្ចប្រជុំមួយដើម្បីពិភាក្សាពី​ផែនការក្នុងការកសាងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចភូមិសាស្ត្ររាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺការប្រមូលមតិយោបល់ ក៏ដូចជាធាតុចូលក្នុងការ​រៀបចំផែនការមេរំដោះទឹកនៅក្នុងរាជធានីភ្នំពេញ ដោយរំពឹងថានៅរយៈពេល៥​ឆ្នាំក្រោយ​នឹងមិនឱ្យមានការជន់លិចបន្តទៀត ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី។

ម្យ៉ាងទៀត នេះក៏ជាការត្រៀមរៀបចំផែនការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបន្តកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបន្ទាប់ផងដែរ។

គួររំលឹកថា រដ្ឋបាល​រាជធា​នី​ភ្នំពេញ​បាននិងកំពុង​រៀបចំ​ជា​គម្រោង​ធំ​មួយ ដើ​ម្បី​ដោះស្រា​យ​ការលិច​លង់​ដោយ​ជំនន់​ទឹកភ្លៀ​ង​នៅ​ភ្នំពេញ ​ឱ្យបាន​យូរ​អង្វែង​ចាប់​ពី​ ២០ ​ទៅ ​៣០ ​ឆ្នាំ ​និង​ត្រៀម​លក្ខណៈ​ពង្រីក​លូ​ប្រឡាយ​បង្ហូ​រទឹក​ពី​តូច​ទៅ​ធំ ព្រម​ទាំង​ដំឡើង​ស្ថា​នីយ​បូម​ទឹក​ថ្មី​បន្ថែម​ទៀតដើម្បី​បញ្ចៀស​ការ​ជន់​លិច​នេះ​។​

គម្រោង​នេះ ​ត្រូវ​បានឯកឧត្តម​ ឃួ​ង ស្រេង ​លើកឡើ​ងក្នុង​អំឡុងពេ​ល​ដឹកនាំ​កិច្ចប្រជុំរៀបចំ​ផែន​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ជា​មួយ​អភិ​បាលខ​ណ្ឌ​ទាំង​ ១៤ ​និង​មន្ទីរ​ពាក់​ព័ន្ធ​កាលពី​ថ្ងៃទី​៤ ​ខែតុលា ឆ្នាំ​ ២០២៣​​។

​គម្រោងនេះនឹងរៀបចំ​ប្រព័ន្ធ​លូ ​ប្រឡាយ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ ​ដើម្បីឈាន​ទៅរំដោះ​​ទឹក​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ និង​ប្រើប្រា​ស់​បាន​យូរ​អង្វែង ​ពិសេស​ការ​បង្វែរ​ផ្លូវទឹក​ពី​ខេត្តកំ​ពង់​ស្ពឺ​ កុំ​ចូល​មក​រាជ​ធានី​ភ្នំពេញ​។
​បើតា​ម​ឯកឧត្តម ​ឃួ​ង ស្រេង តាម​គោល​ការណ៍​ណែនាំ​រប​ស់សម្ដេចនាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​រាជ​ធានី​ភ្នំពេញក្នុង​រយៈ​ពេល​ ៤ ​ឆ្នាំ ត្រូវ​អភិ​វឌ្ឍ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ក្រោម​ដី ឱ្យបាន​ល្អដោយ​ធ្វើយ៉ាង​ណា​កុំឱ្យ​មានការ​គំរាម​កំហែង​ពី​ជំនន់​ទឹក​ភ្លៀង​។

​យ៉ាងណាមិញ ​ការងារ​នេះ​រដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ​នឹង​ប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​មន្ទីរ​សា​ធារ​ណការ​និង​ដឹកជញ្ជូន​ ​និង​មន្ទីរ​ធន​ធានទឹ​កនិង​ឧតុ​និយម​រាជធានី​ភ្នំពេញ​រៀបចំ​ជា​ផែន​ការ​ដាក់​ទៅ​អន្តរ​ក្រសួង​ដើម្បី​អនុវត្ត​លើ​ការងារ​នេះ​បន្ត​ទៀត។​

​ក្នុងនោះ ក៏មានការគិត​គូរ​ចំពោះ​ប្រព័ន្ធ​លូ​ប្រឡាយ​ដែល​ត្រូវ​កែលម្អ​ឡើង​វិញ​ពិសេស​គឺ​ការពង្រីក​ប្រឡាយ​បង្ហូ​រទឹក​ពី​តូច​ទៅ​ធំការ​ដំឡើង​ស្ថានីយ​បូមទឹក​ឱ្យ​កាន់តែ​ធំ​ជាង​មុន​និង​ការ​ដំឡើង​ស្ថា​នីយ​បូមទឹក​ថ្មី​ថែម​ទៀត​ផង​ដែរ​៕

អត្ថបទទាក់ទង