Close

ក្រសួងកសិកម្មផ្តល់ប្រាក់ជំនួយដល់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ដើម្បីពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ សង្គម
ក្រសួងកសិកម្មផ្តល់ប្រាក់ជំនួយដល់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ដើម្បីពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម ក្រសួងកសិកម្មផ្តល់ប្រាក់ជំនួយដល់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ដើម្បីពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម

មណ្ឌលគិរី ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណង៤០% នៃទុនវិនិយោគសរុបពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាចំនួន ៥៤,៥៨៧ ដុល្លារសហរដ្ឋអាមេរិកដល់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គរបស់សហគមន៍កសិកម្មមួយនេះ ។

សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គនេះ បានព្រឹត្តទៅនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងបាននេះប្រព្រឹត្តិទៅនៅស្នាក់ការសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងមានការអញ្ជើញចូលរួមដោយ លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី លោក គ្រី សុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌគីរី មន្រ្តីគម្រោង ទីប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។

បើតាមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP ) ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដែលគម្រោងបានការឯកភាពផ្តល់ជូនមានទឹកប្រាក់ចំនួន ៥៤,៥៨៧ ដុល្លារអាមេរិក ដែលស្មើនឹង៤០% នៃទុកវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំ (២០២៣ -២០២៥)។

នេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគារជាមួយធនាគារពិភពលោក ដើម្បីស្រាយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍កំពុងជួប្រទះមានជាអាទ៍៖ខ្វះខាតបច្ចេកទេស និងនវានុវត្តន៍ទំនើបជួយដល់ការបង្កើនផលិកម្មម្រេចសរីរាង្គ, មិនទាន់មានទុនគ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ខ្វះសម្ភារៈ និងឧបករណ៍កសិកម្ម ដើម្បីជំរុញផលិតកម្មម្រេចសរីរាង្គ, ខ្វះផ្លូវដឹកជញ្ជូនកសិផលម្រេចចេញពីទីតាំងចម្ការទៅផ្លូវជាតិ។

តាមរយៈកិច្ចព្រមព្រៀងនេះដែរ សហគមន៍មានផែនការធុរកិច្ចជាក់លាក់ចំនួន០៣៖ទី១ លើកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ជាផលិតករឱ្យទទួលបាននូវការគាំទ្រទាំងទុនវិនិយោគ និងមានស្ថិរភាពផ្នែកទីផ្សារ, ទី២ ពង្រីកបរិមាណលក់ម្រេចសរីរាង្គឱ្យបានពី១០០ តោននៅឆ្នាំ២០២៣ និងកើនដល់ ១១០ តោននៅឆ្នាំ២០២៤ និងនៅឆ្នាំ២០២៥ ចំនួន ១២០តោន និងទី៣ បង្កើតឱកាសការងារចំនួន១៦នាក់កម្រិតសហគមន៍ និង២២នាក់កម្រិតកសិដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងលប់បំបាត់វិសមភាពយេនឌ័រក្នុងសហគមន៍។ ជាមួយគ្នានេះ សហគមន៍ក៏នឹងទទួលបានផ្លូវកសិកម្មចំនួនពីរខ្សែរ ដែលមានប្រវែងសរុបចំនួន៣,៦០ គីឡូម៉ែត្រ ទៅជាផ្លូវ DBST៕

អត្ថបទទាក់ទង