Close

កម្ពុជា អនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន២ទៀត ក្នុងទំហំទឹកប្រាក់សរុបជាង ១០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា អនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន២ទៀត ក្នុងទំហំទឹកប្រាក់សរុបជាង ១០លានដុល្លារ កម្ពុជា អនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន២ទៀត ក្នុងទំហំទឹកប្រាក់សរុបជាង ១០លានដុល្លារ

កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី ២៨ ខែកញ្ញានេះ បានអនុម័យនូវគម្រោងបង្កើត រោងចក្រចំនួន២ទីតាំង ដែលគិតជាទឹកប្រាក់មានចំនួន ១១,៣ លានដុល្លារអាមេរិក។

គម្រោងទាំងពីរនេះរួមមាន៖
១. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទរបស់ក្រុមហ៊ុន TW LIGHTS CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។

និងទី២គឺ គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទរបស់ក្រុមហ៊ុន G.U INDUSTRIAL CO., LTD. ដែលមានទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

តាមរយៈគម្រោងទាំងពីរនេះ បានបង្កើតការងារជូនប្រជាពលរដ្ឋចំនួនជាង ១ពាន់នាក់ ដែលជាការ រួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទទាក់ទង