Close

រដ្ឋមន្ត្រីបរិស្ថាន លើកយកការងារអាទិភាពសម្រាប់ឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន លើកយកការងារអាទិភាពសម្រាប់ឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ រដ្ឋមន្ត្រីបរិស្ថាន លើកយកការងារអាទិភាពសម្រាប់ឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ

សៀមរាប : ឯកឧត្តម អាង សុផល្លែត រដ្ឋមន្រីក្រសួងបរិស្ថាន បានលើកយកការងារអាទិភាពចម្បងៗ សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ដាក់បញ្ចូលក្នុងមូនិធិប្រទេសអភិវឌ្ឍតិចតួច LDCF ។

ផ្តើមចេញពីយុទ្ធនាការ ០១ កញ្ញា ឆ្នាំ២០២៣ ស្តីពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលាទូទាំងប្រទេសរបស់ក្រសួងបរិស្ថាន គឺជាបទពិសោធន៍ជោគជ័យមួយ ក្នុងចំណោមការងារអាទិភាពចម្បងៗ ៣ផ្សេងទៀត ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្ត ត្រូវបានបង្ហាញក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការរៀបចំយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ប្រទេសអភិវឌ្ឍតិចតួចនៅតំបន់អាស៊ី នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

ការថ្លែងលើកឡើងពីបទពិសោធន៍ជោគជ័យនៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការងារអាទិភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺឆ្លើយតបនឹងវត្ថុបំណងរួម នៃអង្គសិក្ខាសាលាថ្នាក់តំបន់ថ្ងៃនេះ ដែលផ្តោតលើការបង្កើនការយល់ដឹង ការអភិវឌ្ឍជំនាញ និងចំណេះដឹងបន្ថែមសម្រាប់ការរៀបចំឯកសារសំណើគម្រោង និងការអនុវត្តគម្រោងកម្មវិធី ដើម្បីដោះស្រាយតម្រូវការបន្ស៊ាំជាអាទិភាពរបស់ប្រទេសនីមួយៗ ។

លើសពីនេះ កម្មវិធីរយៈពេល ៤ឆ្នាំ (ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦) របស់មូលនិធិនេះ មានចំនួន ២០ លានដុល្លាសម្រាប់ប្រទេសនីមួយៗ ដើម្បីឆ្លើយតបភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលនឹងមានផលប៉ះពាល់ដល់វិស័យកសិកម្ម សុវត្ថិភាពស្បៀងអាហារ សុខភាព ទឹក ធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ភាគី ត្រូវមានផែនការ និងយុទ្ធសាស្រ្តរួម ដើម្បីឆ្លើយតបនឹងហានិភ័យអាកាសធាតុ ជាពិសេសដើម្បីកៀរគរធនធានពីមូលនិធិLDCF និង មូលនិធិអាកាសធាតុពិសេស Spacial Climate Fund (SCF) ។

គួរជម្រាបជូនផងដែរថា សិក្ខាសាលាថ្នាក់តំបន់សម្រាប់ LDCs នៅអាស៊ីត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានមូលនិធិបរិស្ថានសកល GEF ដែលមានប្រទេសបង់ក្លាដែស ប៊ូតាន កម្ពុជា ឡាវ  និងនេប៉ាល់ចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ មួយចំនួនដែលប្រទេសអភិវឌ្ឍន៍តិចតួច LDC ចំនួន ៤៦ កំពុងប្រឈមមុខ ដើម្បទទួលបានហិរញ្ញវត្ថុសម្រាប់ការបន្សាំការប្រែប្រួលអាកាសធាតុ ៕

អត្ថបទទាក់ទង