Close

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ អភិបាលរាជធានី-ខេត្ត ខិតខំ «ទាក់ម៉ូយ» ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ អភិបាលរាជធានី-ខេត្ត ខិតខំ «ទាក់ម៉ូយ» ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ អភិបាលរាជធានី-ខេត្ត ខិតខំ «ទាក់ម៉ូយ» ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត

តាកែវ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់អភិបាលរាជធានី-ខេត្ត ទាំងអស់នាំគ្នាខិតខំប្រឹងប្រែងទាក់ម៉ូយដែរ ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងទាក់ម៉ូយមកពីក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជា ជាគោលដៅអាទិភាព ដើម្បីការអភិវឌ្ឍ។

ការជំរុញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ការខិតខំប្រឹងទាក់ម៉ូយនេះ មិនមែនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺប្រឹងដល់ក្រៅប្រទេសផ្សេងៗទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយនៅចិនជួបក្រុមអ្នកវិនិយោគជាច្រើន។ ទន្ទឹមនោះ សម្តេចធិបតី គ្រោងនឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិ ហើយពេលនោះ គ្រោងនឹងជួបអ្នកវិនិយោគ អាមេរិកផងដែរ។

ជាមួយគ្នានេះ សម្តេចបវរធិបតី បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធជជែកគ្នានេះ ក្នុងការនាំចេញផលិតផលរបស់កម្ពុជាដែលមានស្រាប់ទៅកាន់បរទេស និង  ជាពិសេស វិស័យឯកជន ត្រូវកុំប្រកួតប្រជែងគ្នាតែនៅក្នុងស្រុក ដោយត្រូវនាំគ្នាដាក់ចេញនូវផែនការមួយ សកម្មភាពមួយជាក់លាក់ ជាមួយនឹងស្ថាប័នរដ្ឋ ដើម្បីធ្វើយ៉ាងណា នាំចេញនូវផលិតផលកម្ពុជា មានដូចជា ស្រូវ ឬអ្វីក៏ដោយឱ្យតែមាន ត្រូវនាំចេញនោះ យើងនឹងជោគជ័យ។

បន្ថែមពីនេះ សម្តេចបវរធិបតី នឹងបង្កើតគណៈកម្មការចំពោះកិច្ចមួយទៀត ដើម្បីធ្វើដំណើទៅក្រៅប្រទេស ដើម្បីទាក់ម៉ូយ ឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យទិញយកផលិតផលរបស់កម្ពុជា ដោយមិនមែនមានតែការដាក់តាំងពិពរណ៌តែមួយមុខនោះទេ  ដោយក្រុមការងារនេះ យកផលិតផលមួយទៅបង្ហាញគេក៏បានដែរ ៕

 

អត្ថបទទាក់ទង