Close

វឌ្ឍនភាព ៖ ខេត្តកំពង់ធំទទួលបានគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ១៦លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
វឌ្ឍនភាព ៖ ខេត្តកំពង់ធំទទួលបានគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ១៦លានដុល្លារ វឌ្ឍនភាព ៖ ខេត្តកំពង់ធំទទួលបានគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ១៦លានដុល្លារ

កំពង់ធំ : ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការនូវសមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

គម្រោងនេះ ស្ថិតនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាមួយទំហំទឹកប្រាក់ប្រមាណជាង ១៦ លានដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងបញ្ចប់ការ សាងសង់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១៥៩,៨១ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន០៤ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ សង្កាត់កំពង់រទេះ សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ។

គួររំលឹកថា ក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មានការ​ចូលរួមពីឯ​កឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលខេត្តកំពង់ធំ អ្នកតំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

អត្ថបទទាក់ទង