Close

«សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម» នៅខេត្តកំពង់ឆ្នាំង បង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដោយបង្កើនផ្ទៃដីចំនួន ៣២,១៥ហិកតា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
«សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម» នៅខេត្តកំពង់ឆ្នាំង បង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដោយបង្កើនផ្ទៃដីចំនួន ៣២,១៥ហិកតា «សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម» នៅខេត្តកំពង់ឆ្នាំង បង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដោយបង្កើនផ្ទៃដីចំនួន ៣២,១៥ហិកតា

កំពង់ឆ្នាំង៖ «សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម» ដែលមានសមាជិកចំនួន១៦២នាក់ (ស្រី១១៤នាក់) ប្រកបរបរទិញលក់ជី ស្រូវពូជ (ផ្ការំដួល) ទិញលក់មាន់សាច់ ពងមាន់ បន្លែ (សុវត្ថិភាព និងធម្មជាតិ) និងអាជីវកម្មឥណទានកសិកម្ម ស្ថិតនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដាក់ចេញផែនការ បង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដោយបង្កើនផ្ទៃដីចំនួន ៣២,១៥ហិកតា។

«សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម» តាមរយៈការអនុវត្តតាមបច្ចេកទេសដាំដុះខ្ទឹមស្លឹកលម្អ រូមមានការកែលម្អជីជាតិដីកសិកម្ម និងការតំឡើងប្រព័ន្ធស្រោចស្រពដែលដែលមានការគ្រប់គ្រង និងសន្សំសំចៃទឹកខ្ពស់ក្នុងកសិដ្ឋាន ដោយទទួលចំណូល ២៧៤,៨៨៣ដុល្លារ/វដ្តផលិតកម្ម នៃសមាជិកក្រុមផលិត និងត្រូវអនុវត្តរយៈពេល៣ឆ្នាំ។

ទោះជាយ៉ាងណា សហគមន៍ជួបបញ្ហាប្រឈមចម្បងមួយចំនួនដូចជា ចំណេះដឹងមានកម្រិតលើការវិភាគអាជីវកម្ម ការរៀបចំផែនការ ការគ្រប់គ្រងជំនួញ យុទ្ធសាស្ត្រទីផ្សារ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាដើម។ល។ ក្រៅពីនេះ សហគមន៍នៅខ្វះស្លាកសញ្ញាសម្គាល់ភូមិសាស្រ្ត ខ្វះទុនសម្រាប់ការពង្រីកមុខរបរ ខ្វះឃ្លាំងស្តុកសម្រាប់ផលិតផល និងមិនមានមធ្យោបាយដឹកជញ្ជូនកសិផល ដែលបញ្ហាទាំងអស់នេះចាំបាច់ត្រូវមានកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ដើម្បីធានាភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ឆ្លើយតបនឹងបញ្ហាប្រឈមបែបនេះ «សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម» បានដាក់សំណើពិពិធកម្ម និងផែនការធុរកិច្ចមកកាន់គម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងគោលបំណងបង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដោយបង្កើនផ្ទៃដីចំនួន៣២,១៥ហិកតា(ថ្មី) ដែលទទួលបានបរិមាណផលចំនួន៨,០៦៣តោន/៣ឆ្នាំ (ស្មើ ២៩៣២ តោន/ឆ្នាំ ឬមធ្យមចំនួន៧៣៣តោន/វដ្ដ)  ត្រូវបានទទួលការអនុមត្តពីគណៈកម្មការវាយតម្លៃរួចរាល់ហើយ ។

ទោះយ៉ាងណាក្តី មុនពេលចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនាពេលខាងមុខនេះ ក្រុមការងារហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគបានចុះជួបសមាជិករបស់«សហគមន៍កសិកម្មទឹកហូតមានក្តីសង្ឃឹម» ដើម្បីបញ្ជាក់អំពីប្រភពថវិក ពិសេសថវិកាបដិភាគរបស់សហគមន៍ចូលរួមជាមួយគម្រោង ៕

អត្ថបទទាក់ទង