Close

វិស័យស្រូវអង្ករ នាំចំណូលជូនជាតិប្រមាណ ១,១០០ លានដុល្លារក្នុងរយ:ពេល៨ខែ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
វិស័យស្រូវអង្ករ នាំចំណូលជូនជាតិប្រមាណ ១,១០០ លានដុល្លារក្នុងរយ:ពេល៨ខែ វិស័យស្រូវអង្ករ នាំចំណូលជូនជាតិប្រមាណ ១,១០០ លានដុល្លារក្នុងរយ:ពេល៨ខែ

ភ្នំពេញ៖ ក្នុងរយ:ពេល៨ខែ ឆ្នាំ២០២៣ កម្ពុជានាំអង្ករចេញបាន ៤០ មុឺនតោន (ស្មើនឹងទម្ងន់ស្រូវប្រមាណ១លាំនតោន) និងស្រូវជិត ៣លានតោន បេីសរុបរួមគ្នាគិតជាស្រូវស្មេីនឹង៤លានតោន ជាទឹកប្រាក់ប្រមាណជិត ១,១០០ លានដុល្លារ និងជួយធានាសន្តិសុខស្បៀងជូនជាតិទាំងមូល។ នេះបើតាមឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាទិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម យ៉ាង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១០ ខែកញ្ញា បញ្ជាក់ថា អង្ករនាំចេញ៨០ភាគរយជាអង្ករប្រណីតដែលជាក្រអូបបាយទន់, ពូជផ្ការំដួល និងសែនក្រអូប០១។

ឯកឧត្តមបន្តថា ដើម្បីពង្រីកការនាំចេញអង្ករប្រណីតខ្មែរឲ្យបានកាន់តែច្រេីនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពុងដឹកនាំការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល និងសែនក្រអូប០១ និងជំរុញយន្តការកិច្ចសន្យាកសិកម្មរវាងសហគមន៍អ្នកផលិតស្រូវ(ប្រេីពូជសុទ្ធ)និងរោងម៉ាសុីនដែលត្រូវការស្រូវអង្ករប្រណីតពូជសុទ្ធល្អសម្រាប់ផលិតអង្ករនាំចេញ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤០១,៦៩៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ២៧៨.៦៥ លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង