Close

ចិនបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកូរ៉េខាងជើងក្នុងពេលដែលមានដំណឹងថារុស្ស៊ីមានបំណងទិញអាវុធ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិនបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកូរ៉េខាងជើងក្នុងពេលដែលមានដំណឹងថារុស្ស៊ីមានបំណងទិញអាវុធ ចិនបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកូរ៉េខាងជើងក្នុងពេលដែលមានដំណឹងថារុស្ស៊ីមានបំណងទិញអាវុធ

បរទេស ៖ ស្ថានភាពតានតឹងកំពុងកើនឡើងក្នុងពេលដែលមានដំណឹងថាប្រទេសរុស្ស៊ីកំពុងព្យាយាមចរចាក្នុងការទិញអាវុធពីប្រទេសកូរ៉េខាងជើងនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសបញ្ជូនគណប្រតិភូជាច្រើននាក់ដើម្បីទៅបំពេញទស្សនកិច្ចក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

ដឹកនាំក្រុមគណប្រតិភូចិនដោយឧបនាយករដ្ឋមន្ត្រី លោក Liu Guozhong នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះដើម្បីចូលរួមព្រឹត្តិការណ៍ខួបអនុស្សាវរីយនៃការបង្កើតបក្សកុម្មុយនីស្តរបស់កូរ៉េខាងជើង។

គួរឲ្យដឹងដែរថា ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធខួបលើកទី៧៥របស់ខ្លួននៅចុងសប្តាហ៍នេះជាមួយនឹងព្យុហយាត្រាយោធាដ៏ធំមួយ ហើយការប្រកាសអំពីដំណើរទស្សនកិច្ចនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងអះអាងថាមេដឹកនាំលោក Kim Jong Un គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតី Vladimir Putin។

កន្លងមកកាសែត New York Times ធ្លាប់បានចេញផ្សាយថា លោក Kim គ្រោងនឹងជួបជាមួយលោក Putin ខណៈពេលដែលមេដឹកនាំទាំងពីរចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ានៅសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok ក្នុងប្រទេសរុស្ស៊ី។

ប្រភពដដែលបានឲ្យដឹងដែរថា លោក Putin មានបំណងចង់​ឲ្យ​កូរ៉េ​ខាង​ជើង​ផ្គត់ផ្គង់​រុស្ស៊ី​នូវ​គ្រាប់​កាំភ្លើង​ធំ និង​កាំជ្រួច​ប្រឆាំង​រថក្រោះជាដើម ហើយជាថ្នូរមកវិញ លោក Kim ចង់ឱ្យរុស្ស៊ីផ្តល់បច្ចេកវិទ្យាទំនើបដល់កូរ៉េខាងជើងសម្រាប់ផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាដើម ហើយលើសពីនេះ លោក Kim ក៏ចង់បានជាជំនួយស្បៀងអាហារសម្រាប់ពលរដ្ឋរបស់ខ្លួនផងដែរ។

តាមផែនការវេទិកា​ដែល​ជំរុញ​ការ​វិនិយោគ​អន្តរជាតិ​នៅ​ចុង​បូព៌ា​របស់​រុស្ស៊ី​គ្រោង​នឹង​ដំណើរការ​នៅ​ថ្ងៃ​ទី១០ ទៅដល់ថ្ងៃទី១៣ ខែ​កញ្ញាខាងមុខនេះ៕

អត្ថបទទាក់ទង