Close

ប្រទះឃើញរុស្ស៊ីកំពុងតម្លើងប្រព័ន្ធការពារអាកាសថ្មីចំងាយជិត១០គីឡូម៉ែត្រពីកន្លែងលោក Putin ស្នាក់នៅ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រទះឃើញរុស្ស៊ីកំពុងតម្លើងប្រព័ន្ធការពារអាកាសថ្មីចំងាយជិត១០គីឡូម៉ែត្រពីកន្លែងលោក Putin ស្នាក់នៅ ប្រទះឃើញរុស្ស៊ីកំពុងតម្លើងប្រព័ន្ធការពារអាកាសថ្មីចំងាយជិត១០គីឡូម៉ែត្រពីកន្លែងលោក Putin ស្នាក់នៅ

បរទេស៖ កាលដើមសប្តាហ៍កន្លងមកនេះសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសរុស្ស៊ីបានចេញផ្សាយថា មានទីតាំងការដ្ឋានសាងសង់មួយកន្លែងទៀតត្រូវបានគេស្គាល់ថាជាកន្លែងតម្លើងប្រព័ន្ធការពារដែនអាកាសប្រភេទ Pantsir S-1មានចំងាយប្រមាណមិនដល់១០គីឡូម៉ែត្រឡើយពីកន្លែងស្នាក់នៅរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

វិទ្យុ Radio Liberty របស់រុស្ស៊ីបានសរសេរថា៖ទីតាំងតម្លើងប្រព័ន្ធការពារដ៏ទំនើបនេះស្ថិតនៅក្បែរទៅនឹងភូមិមួយដែលមានឈ្មោះថា Zarichiaដែលមានចំងាយមិនដល់១០គីឡូម៉ែត្រឡើយពីតំបន់ Novo-Ogariov ដែលជាកន្លែងរបស់មេដឹកនាំរុស្ស៊ីស្នាក់នៅផ្ទាល់ខ្លួន។

ប្រភពដដែលក៏បានរៀបរាប់ទៀតថាកាលពីចុងខែមករាការសង្កេតមើលតាមរយៈ Google satellite ទីតាំងនេះបង្កើតដំបូងឡើងត្រឹមតែជាមូលដ្ឋាននិងទីតាំងឈរជើងយោធាធម្មតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នប្រព័ន្ធ Pantsir ត្រូវបានរៀបចំឡើងហើយមានទាំងការសាងសង់របងយ៉ាងម៉ាំព័ទ្ធជុំវិញទៀតផង។

ទោះបីជាយ៉ាងណាក្តី ការរៀបចំប្រព័ន្ធការពារដែនអាកាសយ៉ាងមមាញឹកដោយរុស្សីនេះមិនមែនជាលើកដំបូងនោះទេពោលគឺតាំងតែពីពេលដែលមានជម្លោះជាមួយនឹងអ៊ុយក្រែនមកម្ល៉េះ។

ចុងក្រោយនេះ កាលពីថ្ងៃទី២១ ខែមករាវិមានក្រមឡាំងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅតាមដំបូលខ្ពស់ៗមួយចំនួននៅក្នុងទីក្រុងមូស្គូក្រោយមកកាលពីថ្ងៃទី២៣ខែមករារុស្ស៊ីបានប្រកាសថាបានចាប់ផ្តើមតម្លើងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតនៅក្នុងតំបន់ Novogorod Oblast ដែលជារបាំងការពារកៀកបំផុតទៅនឹងកន្លែងស្នាក់នៅរបស់លោកប្រធានាធិបតី។

មកដល់ថ្ងៃទី១៣ ខែមីនា អាជ្ញាធរនៃទីក្រុងមូស្គូក៏បានចាប់ផ្តើមកាត់ដើមឈើដែលស្ថិតនៅក្បែរទៅនឹងទីក្រុងដើម្បីដាក់ពង្រាយបន្ថែមនូវប្រព័ន្ធការពារដែនអាកាសជាច្រើនផ្សេងទៀតផងដែរសំដៅការពារទីតាំងរដ្ឋធានីក្រុងមូស្គូទាំងមូល៕

អត្ថបទទាក់ទង