ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យពិនិត្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ។