Close

ស្វែងយល់ពីផលិតផលនាំចេញ-នាំចូល ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ស្វែងយល់ពីផលិតផលនាំចេញ-នាំចូល ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្វែងយល់ពីផលិតផលនាំចេញ-នាំចូល ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ជាការពិត ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសមួយមានចរន្ដល្អ គឺត្រូវមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតលើសកលលោក ដែលទំនាក់ទំនងទាំងនោះអាចធ្វើទៅបានតាមរយៈរូបភាព ដោះដូរទំនិញគ្នាទៅវិញទៅមក ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។

សម្រាប់កម្ពុជា ផលិតផលធំៗដែលនាំចេញទៅកាន់ទីផ្សារពិភពលោករួមមានដូចជាៈ ផលិតផលសម្លៀកបំពាក់ និងវិស័យកាត់ដេរ​នៅតែឈានមុខគេក្នុងចំណោមទំនិញនាំចេញទាំងអស់។ តម្រូវការផលិតផល​ស្បែកជើង​ភាគច្រើនគឺពេញនិយមបញ្ជាទិញពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។

សហភាពអឺរ៉ុបបានធ្វើឱ្យផលិតកម្មស្បែកជើងមានការកើនឡើងនៅប្រទេសកម្ពុជាផងដែរ ដោយបានបង្កើតរោងចក្រជាច្រើន នឹងបង្កើតការងារដល់ប្រជាជនរាប់ពាន់នាក់ទៀតផង។

សម្ភារៈធ្វើដំណើរ៖ សម្ភារៈធ្វើដំណើរសំខាន់ៗសម្រាប់នាំចេញមានដូចជា កាបូបស្ពាយ វ៉ាលី កាបូបយួរ និងកាបូបលុយជាដើម។ ការនាំចេញសម្ភារៈធ្វើដំណើរមានការកើនឡើងខ្លាំងគួរឱ្យ​កត់សម្គាល់ ដែលកំណើននៃការនាំចេញនេះផងដែរ បានមកពីការខិតខំប្រឹងប្រែងរបស់​ក្រសួង​ពាក់ព័ន្ធ ព្រមទាំងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងការស្នើឱ្យមានការអនុគ្រោះពន្ធទៅ​ប្រទេសធំៗជាដើម។

ទិន្នផលកសិកម្ម៖ ទោះបីមានការកើនឡើងនៃវិស័យផលិតកម្ម ឧស្សាហកម្មក៏ដោយ ក៏វិស័យ​កសិកម្មនៅតែជាសសរទ្រូងរបស់ប្រទេសកម្ពុជាដែរ។ ទិន្នផលកសិកម្មចម្បងៗនោះរួមមាន ផលិតផលអង្ករ កៅស៊ូក្រេប បន្លែ ផ្លែឈើជាដើម។ រីឯផលិតផលដែលមានការកើនឡើងខ្ពស់នោះគឺ កៅស៊ូក្រេប។

សម្រាប់ការនាំចូលរួមមានៈ
វាយនភ័ណ្ឌ៖ ឧស្សាហកម្មវាយនភ័ណ្ឌដូចជាការកាត់ដេរក្រណាត់ជាដើម មានបរិមាណ​ធំជាងគេ។ ការនាំចូលនេះមានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលភាគច្រើនការនាំ​ចូលវត្ថុធាតុ​ដើមពីប្រទេសចិន វៀតណាម ហុងកុងនិងតៃវ៉ាន់។

គ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនី៖ មុខទំនិញសំខាន់ៗដែលកម្ពុជាបាននាំចូលរួមមាន ឧបករណ៍បញ្ជូនសម្រាប់វិទ្យុ ទូរស័ព្ទនិងទូរទស្សន៍ ខ្សែភ្លើងអ៊ីសូឡង់ និងឧបករណ៍បំលែង​អគ្គិសនី​ជាដើម។

រថយន្ត៖ ប្រទេសកម្ពុជាកំពុងតែវិវត្តន៍ខ្លួនទៅមុខ និងមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ដែលមាន​ន័យថាប្រជាជនកម្ពុជាក៏មានលទ្ធភាពក្នុងការទិញសម្ភារៈទំនើបៗផងដែរ ហេតុនេះហើយ​ទើបតម្រូវការរថយន្តមានការកើនឡើង៕

អត្ថបទទាក់ទង