Close

ក្រសួង ត្រៀមចំវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាមួយក្រុមហ៊ុនដឹកជញ្ជួនឯកជនដើម្បីពង្រឹងសីលធម៌បើកបរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួង ត្រៀមចំវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាមួយក្រុមហ៊ុនដឹកជញ្ជួនឯកជនដើម្បីពង្រឹងសីលធម៌បើកបរ ក្រសួង ត្រៀមចំវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាមួយក្រុមហ៊ុនដឹកជញ្ជួនឯកជនដើម្បីពង្រឹងសីលធម៌បើកបរ

ភ្នំពេញ : ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជាសេនាធិការ ត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាមួយក្រុមហ៊ុនដឹកជញ្ជូនឯកជនក្នុងន័យលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកបើកបរ។

នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក
នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនឯកជន ដែលធ្វើអាជីវកម្មផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនដឹកជញ្ជូន ដូចជា PassApp, Grab, WeGo, LM Car, TADA, FoodPanda, WowNow, Nham24 និងប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាផងដែរ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាពិគ្រោះយោបល់ ដោះស្រាយបញ្ហាប្រឈម និងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាល ជូនដល់សមាជិកក្រុមហ៊ុន ដើម្បីឱ្យយល់ដឹងបន្ថែមកាន់តែច្បាស់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងន័យកែលម្អឥរិយាបថក្នុងការបើកបរ សំដៅលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យកាន់តែមានភាពល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្ដមអគ្គនាយក ប្រធានអង្គប្រជុំ បានគាំទ្រឱ្យក្រុមហ៊ុនរួមគ្នាបង្កើតជាសមាគម ក្នុងន័យផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង ដោះស្រាយបញ្ហារួម ពាក់ព័ន្ធនឹងការងារធ្វើអាជីវកម្មរបស់ខ្លួន៕

អត្ថបទទាក់ទង