Close

គេចមិនផុតទេ ! ទីបំផុត បុរសដែលប្រើហិង្សាទះកំផ្លៀងទៅលើយុវតីម្នាក់ដោយសារតែការជិះម៉ូតូសាចទឹកនោះត្រូវបានឃាត់ខ្លួនហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ សង្គម
គេចមិនផុតទេ ! ទីបំផុត បុរសដែលប្រើហិង្សាទះកំផ្លៀងទៅលើយុវតីម្នាក់ដោយសារតែការជិះម៉ូតូសាចទឹកនោះត្រូវបានឃាត់ខ្លួនហើយ គេចមិនផុតទេ ! ទីបំផុត បុរសដែលប្រើហិង្សាទះកំផ្លៀងទៅលើយុវតីម្នាក់ដោយសារតែការជិះម៉ូតូសាចទឹកនោះត្រូវបានឃាត់ខ្លួនហើយ

ភ្នំពេញ ៖ តាមការឱ្យដឹងពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចជំនាញ នៅត្រឹមរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បុរសម្នាក់ដែលបានប្រើហិង្សាដោយការទះកំផ្លៀងទៅលើយុវតី និងយុវជនម្នាក់ដែលត្រូវជាប្អូនប្រុសរបស់យុវតីរងគ្រោះកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងនាំយកមកធ្វើការសាកសួរលម្អិត ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។

គួររំលឹកដែរថា ករណីខាងលើនេះ ត្រូវបានសាធារណៈជនទូទៅធ្វើការបង្ហោះចែកចាយយ៉ាងទូលាយនៅលើបណ្តាញសង្គមនូវរូបភាពជាវីដេអូខ្លីដែលបង្ហាញពីភាពក្រោធ ច្រឡោតខឹងរបស់បុរសជាជនសង្ស័យដែលប្រើហិង្សាដោយការទះកំផ្លៀងទៅលើយុវតីចំនួន១ដៃ និងបន្តប្រតាយប្រតប់គ្នាជាមួយយុវជនម្នាក់ទៀតដែលជាប្អូនប្រុសរបស់យុវតីរងគ្រោះ ដោយសារតែការជិះម៉ូតូសាចទឹកដាក់ដោយអចេតនាតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង