Close

វគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី “យុវជន២១ (Youth21)” ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
វគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី “យុវជន២១ (Youth21)” ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ឆ្នាំ២០២៣ វគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី “យុវជន២១ (Youth21)” ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ឆ្នាំ២០២៣

ភ្នំពេញ៖ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីបើកវគ្គ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ដែលបានខិតខំ ប្រើប្រាស់អស់ថាមពលកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការរៀបចំកម្មវិធី “យុវជន២១” ឆ្នាំ២០២៣ រដូវកាលទី៣ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម”»។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្ត និងជំរុញដល់និស្សិតតាមបណ្ដាសាកលវិទ្យាល័យនានាគ្រប់រូប គួរគប្បីពង្រឹងសមត្ថភាព និងចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងកម្មវិធីយុវជន២១ នាឆ្នាំបន្តបន្ទាប់ទៀត។

សូមជម្រាបថា ប្រធានបទសម្រាប់ឆ្នាំ២០២៣ មានខ្លឹមសារសំខាន់ផ្ដោតលើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ឱ្យមានគំនិតផ្ដួចផ្ដើមអាជីវកម្មថ្មី និងអភិវឌ្ឍអាជីវកម្មឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅប្រសើរជាងមុន ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅក្នុងបរិបទថ្មី និងមានបំណិនរៀបចំគម្រោងអាជីវកម្មបែបឌីជីថលដែលអនុវត្តបាននៅក្នុងសង្គមជាក់ស្ដែង៕


អត្ថបទទាក់ទង