Close

រយៈពេល៨ខែ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣៥% ខណៈដែលការអនុវត្តនេះលឿនជាងផែនការ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រយៈពេល៨ខែ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣៥% ខណៈដែលការអនុវត្តនេះលឿនជាងផែនការ រយៈពេល៨ខែ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣៥% ខណៈដែលការអនុវត្តនេះលឿនជាងផែនការ

(កំពត)៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណ​ភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,១២%ហើយ។

ការសម្រេចបានជាង ៣០%នេះរួមមាន៖ ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧ គ.ម និង ការងារសាងសង់ស្រទាប់​គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦ គ.ម។ តាមរយៈតួលេខខាងលើនេះ បានបង្ហាញថាគម្រោង​កំពុង​អនុវត្តទៅលឿនជាងផែនការដែលបានគ្រោងទុក។

យ៉ាងណាមិញ ការចុះត្រួតពិនិត្យ និងប្រមូលទិន្នន័យខាងលើនេះធ្វើឡើងនាថ្ងៃសុក្រ ទី១៨ ខែសីហា ដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ការចុះត្រួតពិនិត្យនេះផងដែរ ក៏មានការចូលរួម​ពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនសាជីវកម្ម​ស្ពាន និងថ្នល់ចិន (CRBC) ព្រមទាំងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ស្ពាន​ក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ និងត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវតាំង​ពីដើមទី រហូតដល់ចុងទី។

ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយ​គុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ក្រុមការងារបច្ចេកទេសនឹងចុះត្រួតពិនិត្យគុណភាព​ស្រទាប់​​គ្រឹះផ្លូវយកមកធ្វើតេស្ត នាដើមខែកញ្ញាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួង សាធារណៈការ៕

អត្ថបទទាក់ទង