Close

ស្វែងយល់ពីគំនិតផ្តួចផ្តើមត្រីភាគីថ្មីក្នុងវិស័យការពារជាតិក្រោមការប្រឹងប្រែងរបស់អាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ស្វែងយល់ពីគំនិតផ្តួចផ្តើមត្រីភាគីថ្មីក្នុងវិស័យការពារជាតិក្រោមការប្រឹងប្រែងរបស់អាមេរិក ស្វែងយល់ពីគំនិតផ្តួចផ្តើមត្រីភាគីថ្មីក្នុងវិស័យការពារជាតិក្រោមការប្រឹងប្រែងរបស់អាមេរិក

បរទេស ៖ នៅទីបំផុត ក្រោយការខិតខំព្យាយាមសម្របសម្រួល និងផ្តួចផ្តើមគំនិតឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ កិច្ចសហប្រតិបត្តិការត្រីភាគីថ្មីបំផុតមួយទៀតរវាងអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានលេចចេញជារូបរាងឡើង។

ទំនាក់ទំនងដ៏តានតឹងរវាងជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដ៏ស្និទ្ធស្នាលបំផុតរបស់អាមេរិករយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះត្រូវបានដោះស្រាយតាមរយៈគំនិតផ្តួចផ្តើមថ្មីរបស់អាមេរិកដែលក្នុងនោះគេនឹងមើលឃើញសកម្មភាពកាន់តែមមាញឹកឡើងនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ជាពិសេសគឺជាការរៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។

គំនិតផ្តួចផ្តើមនេះក៏នឹងអនុញ្ញាតឲ្យមានការកើនឡើងនៃកិច្ចសហប្រតិបត្តិការត្រីភាគីទៅលើវិស័យការពារផ្អែកលើប្រព័ន្ធកាពារមីស៊ីលចំងាយឆ្ងាយរបស់សត្រូវផង និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងសង្វាក់ផលិតកម្មផលិតអាវុធផង រួមជាមួយនឹងកិច្ចការពារសន្តិសុខរៀងគ្នាផង។

អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានខិតខំយ៉ាងខ្លាំងក្នុងការផ្សះផ្សារប្រទេសអាស៊ីទាំងពីរឲ្យងាកមកចូលរួមគ្នាដើម្បីអាចបង្កើនសមត្ថភាពក្នុងការប្រឆាំង និងប្រឈមមុខទៅនឹងឥទ្ធិពលរបស់ប្រទេសចិន ក៏ដូចជាដើម្បីអាចគ្រប់គ្រងការវិវឌ្ឍនៃកម្មវិធីផលិតមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងនៅក្រោយទទួលបានជោគជ័យលើកិច្ចការងារជាប្រវត្តិសាស្ត្រនេះថា ៖ ពួកយើងកំពុងលើកកំពស់កិច្ចសហប្រតិបត្តិការយោធាជាត្រីភាគីដើម្បីអាចធានាឲ្យបាននូវស្ថិរភាពសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។

លើសពីនេះក្រោមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីនេះប្រទេសទាំង៣នឹងត្រូវកំណត់យកពេលវេលាជួបជុំគ្នាយ៉ាងហោចណាស់ម្តងសម្រាប់មេដឹកនាំកំពូលនៃគណៈរដ្ឋមន្ត្រី ហើយក៏មានទាំងការបើកឲ្យដំណើរការប្រព័ន្ធទំនាក់ទំនងគ្នាជាបន្ទាន់ឬ Hotline រវាងគ្នាផងដែរទាំងផ្លូវអាកាសផ្លូវទឹកផ្លូវដី ឬសូម្បីតែក្រោមបាតសមុទ្រទៅដល់បណ្តាញអ៊ិនធឺណេតគ្រប់ប្រភេទដែរ៕

អត្ថបទទាក់ទង