Close

រ៉ូម៉ានី ដាក់សំណើសុំទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿងក្រោមកិច្ចព្រមព្រៀង តម្លៃ៦,៥ពាន់លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រ៉ូម៉ានី ដាក់សំណើសុំទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿងក្រោមកិច្ចព្រមព្រៀង តម្លៃ៦,៥ពាន់លានដុល្លារ រ៉ូម៉ានី ដាក់សំណើសុំទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿងក្រោមកិច្ចព្រមព្រៀង តម្លៃ៦,៥ពាន់លានដុល្លារ

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរ៉ូម៉ានីថ្មីៗនេះបានដាក់សំណើទៅកាន់រដ្ឋសភាជាតិរួចរាល់ហើយសុំធ្វើការសម្រេចចិត្តក្នុងការអនុម័តកញ្ចប់ថវិកាជាតិប្រមាណជា៦,៥ពាន់លានដុល្លារក្នុងការបញ្ជាទិញយកយន្តហោះចម្បាំងទំនើបរបស់អាមេរិក​ F-35 ចំនួន៣២គ្រឿងបន្ថែមទៀត។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងស្រុកលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Angel Tilva បានថ្លែងថា៖ នេះគឺជាជំហ៊ានឆ្ពោះទៅមុខរបស់រ៉ូម៉ានីក្នុងការបំពាក់សមត្ថភាពឲ្យកងកម្លាំងទ័ពអាកាសរបស់យើងហើយវាមានន័យថា យើងនឹងអាចចូលរួមក្នុងការថែរក្សាសន្តិសុខនៅក្នុងតំបន់ភាគខាងកើតរបស់អង្គការណាតូផងនិងថែរក្សាសន្តិសុខក្នុងតំបន់ឈូងសមុទ្រខ្មៅផង។

ទោះបីជាយ៉ាងណាក្តី កុងត្រាទិញយន្តហោះចម្បាំងដ៏ច្រើនមួយនេះធ្វើឡើងនៅក្រោមកម្មវិធីបញ្ជាទិញសព្វាវុធពីបរទេសរបស់អាមេរិកហើយទោះបីជាទទួលបានការអនុម័តពីរដ្ឋសភាជាតិរួចរាល់ហើយក្តី ប៉ុន្តែរ៉ូម៉ានីក៏នឹងត្រូវរង់ចាំរហូតដល់មានការអនុម័ត និងយល់ព្រមពីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែរ។

នៅក្នុងឯកសារសំណើដែល​ត្រូវ​បាន​ដាក់​ទៅ​រដ្ឋសភា​រ៉ូម៉ានី​ក៏បានបង្ហាញ​ទៀតដែរថា បន្ទាប់​ពី​ការបញ្ជា​ទិញ​សម្រាប់កងអនុសេនាធំយន្តហោះចម្បាំងចំនួន២​ដែល​មាន​យន្តហោះ​សរុប ៣២ គ្រឿងនេះរួច រូម៉ានី​ក៏នឹងអាចពិចារណាក្នុង​បន្ត​ការ​ទិញ​កងអនុសេនាធំទី៣ ដែល​មាន​យន្តហោះ​ចម្បាំង ១៦ គ្រឿងផ្សេងទៀតដែរ។

គួរឲ្យដឹងដែរថា ក្រោយការបញ្ជាទិញតាមគ្រោងទុក រ៉ូម៉ានីនឹងក្លាយជាសម្ព័ន្ធមិត្តអឺរ៉ុបខាងកើតទី៣ ហើយបន្ទាប់ពីប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆេក ដែលមានសិទ្ធក្នុងការប្រើប្រាស់ការយន្តហោះចម្បាំងជំនាន់ទី៥របស់ ក្រុមហ៊ុនអាមេរិកLockheed Martin ហើយរ៉ូម៉ានីសង្ឃឹមថា កងកម្លាំងយោធារបស់ខ្លួនអាចទទួលបានយន្តហោះចម្បាំងដំបូងនៅឆ្នាំ២០៣០ខាងមុខ៕

អត្ថបទទាក់ទង