Close

គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងលើសលប់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងលើសលប់ គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងលើសលប់

ភ្នំពេញ : លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ត្រូវបានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន ៦,៣៩៨,៣១១ សំឡេង និង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រ ៧១៦,៤៩០ សំឡេង។ នេះបើតាមតារាងបិទផ្សាយរបស់ គ.ជ.ប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះ ។

តាមការគណនាក្រៅផ្លូវការ លើទិន្នន័យខាងលើនេះបានបង្ហាញថា  គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ  ស្ថិតនៅក្នុង ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១,  និងកំពង់ចាម ១។  ក្រៅពីនោះ គណបក្សប្រជាជនកម្ពុជា។

បើតាម គ.ជ.ប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតីកាលទី ៧  កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងនេះ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោតមានចំនួន ប្រមាណ ៨៤, ៥៩ %  នៃប្រជាពលរដ្ឋសរុបដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ។

ការប្រកាសលទ្ធផលបណ្តោះអាសន្នដោយ គ.ជ.បនេះក្នុងករណីគ្មាន ឬមានពាក្យបណ្តឹង និងគ្មានការបោះឆ្នោតសាជាថ្មី គ.ជ.ប នឹងប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ (ថ្ងៃចុងក្រោយ)។

តាមប្រតិទិនរបស់ គ.ជ.ប  ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោតក្នុងករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៤ ខែសីហា-ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង