សូមអបអរសាទរ! កញ្ញា ឡុង មុយខេង ទទួលអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ Fulbright
ភ្នំពេញ៖ កញ្ញា ឡុង មុយខេង និស្សិតកម្ពុជា បានទទួលអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program ទៅសិក្សានៅសហរដ្ឋអាមេរិក។
កញ្ញា ឡុង មុយខេង មានជំនាញខាងផ្នែកហិរញ្ញវត្ថុ ហើយមានការចាប់អារម្មណ៍ខ្លាំងលើការវិនិយោគ ហិរញ្ញវត្ថុ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកការវិនិយោគល្អៗនៅអាស៊ីអាគ្នេយ៍ ហើយជួយក្រុមហ៊ុនឲ្យមានការរីកចម្រើនទៅមុខទៀត។
ជាមួយនឹងចិត្តចង់បានចំណះដឹងបន្ថែមទៀត កញ្ញា ឡុង មុយខេងនឹងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងលើហានិភ័យ នៅ Temple University ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក៕