Close

ក្រសួងសាធារណៈការសម្រេចយកកម្រៃ​លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងតម្លៃ ១៦០០រៀល/1KWH

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ក្រសួងសាធារណៈការសម្រេចយកកម្រៃ​លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងតម្លៃ ១៦០០រៀល/1KWH ក្រសួងសាធារណៈការសម្រេចយកកម្រៃ​លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងតម្លៃ ១៦០០រៀល/1KWH

ក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះបានចេញសេចក្ដីជូនដំណឹងមួយស្ដីអំពី ការយក​កម្រៃសេវាសា​ធារណៈ​លើការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន។ ដែលការយកនេះគឺជាមូលដ្ឋានក្នុងការ​កំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូល​ថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នក​ប្រើប្រាស់ទាំងអស់ឱ្យមានប្រសិទ្ធភាព។

បើតាមសេចក្ដីប្រកាសដដែលនេះ ក្រសួងនឹងចាប់ផ្ដើមអនុវត្តការយកកម្រៃចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ តទៅ ដែលការអនុវត្តនេះគឺនឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទីតាំងបញ្ចូលថាមពលយានយន្ដ អគ្គិសនីទាំងឡាយណា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណៈការតែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីមានតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ ប៉ុន្តែបានកើនឡើងដល់ ៧៣១គ្រឿង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈកំណើននៃការប្រើប្រាស់នេះ ក្រសួងផ្ទាល់ ព្រមទាំងវិស័យឯកជនបានសហការគ្នា​ក្នុងការ​បើកជាស្ថានីយបញ្ចូលថាមពលយានយន្តអគិ្គសនី ដែលមកដល់​បច្ចុប្បន្ននេះ មានស្ថានីយ​បញ្ចូល​ថាមពលសរុបចំនួន ១៣កន្លែងផងដែរខុសៗគ្នា។

ស្ថានីយបញ្ចូលថាមពលយានយន្តអគិ្គសនីទាំង១៣កន្លែងនោះស្ថិតក្នុង​ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤កន្លែង, ផ្សារទំនើបអ៊ីអនម៉លសែនសុខ ១កន្លែង ស្ថានីយប្រេង​ឥន្ធនៈតូតាល់ចំការដូង ១កន្លែង ខេត្តបាត់ដំបង ១កន្លែង ខេត្តសៀមរាប ១កន្លែង ក្រុងព្រះសីហនុ ១កន្លែង ខេត្តមណ្ឌលគិរី ១កន្លែង និង ៣កន្លែងទៀត ជារបស់ក្រុមហ៊ុន PTT ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំ​បាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០ភាយរយ និងទោចក្រយានយន្តអគ្គិសនី ក្នុងអត្រា៧០ភាគរយ នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង