Close

ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ ខ្សែប្រវែងសរុប ៥៧,២ គីឡូម៉ែត្រដែលមានតម្លៃ ១២០ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ ខ្សែប្រវែងសរុប ៥៧,២ គីឡូម៉ែត្រដែលមានតម្លៃ ១២០ លានដុល្លារ ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ ខ្សែប្រវែងសរុប ៥៧,២ គីឡូម៉ែត្រដែលមានតម្លៃ ១២០ លានដុល្លារ

ភ្នំពេញ៖ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ ខ្សែប្រវែងសរុប ៥៧, ២គីឡូម៉ែត្រ ដែលជាគម្រោងស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ដោយធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤ គីឡូម៉ែត្រ អនុវត្តនៅខេត្តគោលដៅទាំង១០ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ ។

គម្រោងខាងលើនេះ ត្រូវបានប្រកាសឱ្យដឹង ក្នុងដំណើរចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទមួយខ្សែរបស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ។

បើតាមក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែកគម្រោង ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ចំនួន ១ខ្សែ ប្រវែង ១១,៩ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ជាលទ្ធផលសម្រេចបាន ៧០% ហើយ គ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ៕

 

អត្ថបទទាក់ទង