Close

សម្តេចតេជោ  ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ៣៣៣ នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ  ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ៣៣៣ នាក់ សម្តេចតេជោ  ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ៣៣៣ នាក់

ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ  ៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

តាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចតេជោបាន ថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បី សង្កេតការណ៍ដោយផ្ទាល់។

ជាមួយគ្នានេះ សម្តេចតេជោ  ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សម្តេចតេជោថ្លែងថា “ យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍”៕

អត្ថបទទាក់ទង