Close

បណ្តាប្រទេសនៅតំបន់អាហ្វ្រិកជិត៥០ប្រកាសធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅរុស្ស៊ីសប្តាហ៍ក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បណ្តាប្រទេសនៅតំបន់អាហ្វ្រិកជិត៥០ប្រកាសធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅរុស្ស៊ីសប្តាហ៍ក្រោយ បណ្តាប្រទេសនៅតំបន់អាហ្វ្រិកជិត៥០ប្រកាសធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅរុស្ស៊ីសប្តាហ៍ក្រោយ

បរទេស៖ ខណៈដែលអាមេរិក និងលោកខាងលិចកំពុងរឹតបន្តឹងសេដ្ឋកិច្ច និងកិច្ចការងារកាទូតរបស់រុស្ស៊ីយ៉ាងខ្លាំងក្លានោះ ប៉ុន្តែគេសង្កេតឃើញថារុស្ស៊ីនៅតែអាចស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសហគមន៍ និងប្រជាជាតិជាច្រើនផ្សេងជំនួសវិញ ជាក់ស្តែងដូចជាមហាយក្សចិន និងឥណ្ឌាជាដើម។

ចុងក្រោយនេះ កាន់តែគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលបណ្តាប្រទេសនៅតំបន់អាហ្វ្រិកដល់ទៅ៤៩ប្រទេសបានបញ្ជាក់យ៉ាងច្បាស់ហើយថាពួកគេនឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលមួយដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ។

កិច្ចប្រជុំកំពូលរុស្សីអាហ្វ្រិក ឬ Russia-Africa នឹងដំណើរទៅជាតាមផែនការទោះបីជាមានសំពាធពីលោកខាងលិចក្តី នេះបើយោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងមូស្គូ ហើយលើសពីនេះវានឹងនាំមកនូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនងរវាងគ្នាជាច្រើនទៀតផង។

គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំកំពូលលើកទី២នៃវេទិកា Russia-Africa នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែកក្កដា ដោយកាលពីលើកទី១ធ្លាប់បានប្រព្រឹត្តនៅក្នុងទីក្រុង Sochi​ កាលពីឆ្នាំ២០១៩ដែលគ្រានោះក៏មានវត្តមានចូលរួមពីសំណាក់ប្រទេសជារដ្ឋមកពីតំបន់អាហ្វ្រិកចំនួនជិត៥០ប្រទេសដូចគ្នាដែរ។

មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីដដែលនេះបានថ្លែងដែរថា ដំណើរការរៀបចំព្រឹត្តិការណ៍បានឈានមកដល់ដំណាក់កាលចុងក្រោយ ហើយនឹងមិនមានអ្វីប្រែប្រួលឡើយ ចំណែកឯកាលវិភាគដើម្បីរៀបចំជំនួបដែលមានការចូលរួមដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏កំពុងរៀបចំយ៉ាងមមាញឹកបំផុតដែរ៕

អត្ថបទទាក់ទង