Close

គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ដើម្បីការពារភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូរ តបទៅនឹងការសេចក្ដីថ្លែងការយ៉ាងអគតិរបស់គណបក្សភ្លើងទៀន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ដើម្បីការពារភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូរ តបទៅនឹងការសេចក្ដីថ្លែងការយ៉ាងអគតិរបស់គណបក្សភ្លើងទៀន គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ដើម្បីការពារភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូរ តបទៅនឹងការសេចក្ដីថ្លែងការយ៉ាងអគតិរបស់គណបក្សភ្លើងទៀន

ភ្នំពេញ ៖ តបទៅនឹងសេចក្តីថ្លែងការណ៍ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដី ថ្លែងការណ៍ដូចតទៅ ៖

១-ក្នុងនាមជាគណបក្សកាន់អំណាចដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោល ការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នាពីការ រីកចម្រើនរបស់ប្រទេសជាតិ។

២-គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។

៣-គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាម ការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។

៤-គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយបណ្តាគណបក្សនយោបាយ និង គ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្ស ប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិទាំងអស់រួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារ សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទទាក់ទង