Close

ចុងសប្ដាហ៍ទី២ ខែកក្កដា ភ្ញៀវទេសចរជិត៣០ម៉ឺននាក់ចេញដើរកម្សាន្តទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ចុងសប្ដាហ៍ទី២ ខែកក្កដា ភ្ញៀវទេសចរជិត៣០ម៉ឺននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ចុងសប្ដាហ៍ទី២ ខែកក្កដា ភ្ញៀវទេសចរជិត៣០ម៉ឺននាក់ចេញដើរកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ)៖  ភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមកមានចំនួន ២៩៦,០០៥នាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេសដោយក្នុងនោះភ្ញៀវជាតិមានចំនួន ២៥៩,៤៤១នាក់ , ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៦,៥៦៤នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់
* ខេត្តបាត់ដំបង ៣៥,៦៦៤នាក់
* រាជធានីភ្នំពេញ ៣៣,២១១នាក់
* ខេត្តកំពត ២៧,៦៧៥នាក់
* ខេត្តសៀមរាប ២២,៥៣៥នាក់
* ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់
* ខេត្តពោធិ៍សាត់ ១១,២៧៧នាក់
* ខេត្តកែប ១១,០៧៦នាក់។

ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ​ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។

តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕

 

អត្ថបទទាក់ទង