Close

សម្តេចតេជោ ហ៊ុន សែន៖ កុំរឿងអ្វីក៏ដោយសុទ្ធតែរឿងនយោបាយឱ្យសោះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កុំរឿងអ្វីក៏ដោយសុទ្ធតែរឿងនយោបាយឱ្យសោះ សម្តេចតេជោ ហ៊ុន សែន៖ កុំរឿងអ្វីក៏ដោយសុទ្ធតែរឿងនយោបាយឱ្យសោះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលណាម្នាក់មានកំហុសត្រូវជាប់ទោស តែងតែចោទថាជារឿងនយោបាយ ដូច្នេះសុំបញ្ចប់បញ្ហានេះទៅ កុំរឿងអ្វីក៏ដោយ សុទ្ធតែថាជារឿងនយោបាយឱ្យសោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យប្រមាណ ១,២០០ នាក់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រឿងអនុប្រធានគណបក្សម្នាក់ (ថាច់ សេដ្ឋា) ដែលបានចេញសែកស្អុយ គឺជារឿងផ្ទាល់ខ្លួនដែលអ្នកនោះជំពាក់លុយគេ គឺគ្មានអ្វីទាក់ទងនឹងរឿងនយោបាយទាល់តែសោះ៕

អត្ថបទទាក់ទង