Close

ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជា ២.៥៧លាននាក់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជា ២.៥៧លាននាក់ ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជា ២.៥៧លាននាក់

ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ដោយឡែកសម្រាប់ការចូលមកទស្សនាកម្សាន្តនៅកម្ពុជាត្រូវធ្វើដំណើរតាមមធ្យោបាយដូចខាងក្រោម :

– ផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩%

– ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦%

– ផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។

• ប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។

ជើងហោះហើរអន្តរជាតិចូលសរុប១០,៦៣៥ជើង ក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង
– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។ (យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២)។

អត្ថបទទាក់ទង