Close

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ រដ្ឋសភា កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាពេលផ្តើមកិច្ចប្រជុំ មានចំនួន ៩៩រូប។

សេចក្តីព្រាងច្បាប់ទំាងពីរ សុទ្ធសឹងតែមានសារៈសំខាន់ នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធា- រណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជា ប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។ គោលបំណងសំខាន់ នៃ សេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណ- បុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូន ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូប មានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋាន សម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។ ជាពិសេស សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបាន ការពារដោយច្បាប់។

សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង១៨២មាត្រា។ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ- សាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំណែក សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានគោលបំណង កំណត់អំពីគោលការណ៍ និងវិធានដើមកំណើត នៃទំនិញ នាំចេញ និងទំនិញនាំចូល ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្មធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួម ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្មតាម- រយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញ ជាដើម។

សេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក និង ៣៥មាត្រា។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នក រាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំណែក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើជំពូក និងមាត្រា នៃសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ- កម្ម ក៏ដូចជាការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញរួចមក អង្គសភាបានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រ ជាឯកច្ឆន្ទទៅលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ៕

អត្ថបទទាក់ទង