Close

រុស្ស៊ី មានស្តុកយន្តហោះដ្រូនអត្តឃាតគ្រប់គ្រាន់អាចវាយប្រហាររៀងរាល់ថ្ងៃលើអ៊ុយក្រែនបាន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី មានស្តុកយន្តហោះដ្រូនអត្តឃាតគ្រប់គ្រាន់អាចវាយប្រហាររៀងរាល់ថ្ងៃលើអ៊ុយក្រែនបាន រុស្ស៊ី មានស្តុកយន្តហោះដ្រូនអត្តឃាតគ្រប់គ្រាន់អាចវាយប្រហាររៀងរាល់ថ្ងៃលើអ៊ុយក្រែនបាន

បរទេស៖ កងកម្លាំងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថានប្រទេសរុស្ស៊ីបច្ចុប្បន្នមានស្តុកនៃយន្តហោះដ្រូនអត្តឃាតដែលផលិតនៅប្រទេសអ៊ីរ៉ង់គ្រប់គ្រាន់អាចធ្វើការវាយប្រហារមកលើប្រទេសអ៊ុយក្រែនបានជារៀងរាល់ថ្ងៃដោយមិនបារម្ភនោះឡើយ។

អ្នកនាំពាក្យរបស់ងកងកម្លាំងទ័ពអាកាសអ៊ុយក្រែនលោក Yurii Ihnatបានថ្លែងថា កងកម្លាំងទ័ពរបស់ប្រទេសរុស្ស៊ីមានស្តុកនៃយន្តហោះដ្រូន Shahed-136 ច្រើនជាងតំរូវការ និងអាចវាយប្រហារអ៊ុយក្រែនជារៀងរាល់ថ្ងៃប្រសិនបើរុស្ស៊ីចង់ធ្វើបែបនេះនោះ។

លោក Ihnat បានបន្ត៖ យន្តហោះដ្រូនអត្តឃាត Shahed បច្ចុប្បន្នត្រូវបានប្រើប្រាស់វាយប្រហារមកលើប្រទេសអ៊ុយក្រែនជាញឺកញាប់រួចទៅហើយដែលអាចជាប្រតិបត្តិការដើម្បីស្វែងរកគោលដៅទីតាំងការពារដែនអាកាសរបស់អ៊ុយក្រែនឬជាគោលដៅរបស់រុស្ស៊ីក្នុងការបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនម្តងមួយៗ។

គួរឲ្យដឹងដែរថា ដ្រូនដែលផលិតនៅប្រទេសអ៊ីរ៉ង់មួយប្រភេទនេះអាចមានសមត្ថភាពក្នុងការវាយប្រហារបានចំងាយរហូតទៅដល់១២៥០ម៉ាល ឬត្រូវជា២០១១គីឡូម៉ែត្រ និងបំពាក់ជាមួយនឹងឧបករណ៍ផ្ទុះជាច្រើនផង។

ក្រៅពីនោះវាមានសមត្ថភាពក្នុងការហោះសំកាំងពីលើគោលដៅ និងរង់ចាំការបញ្ជាដើម្បីវាយប្រហារមុនពេលដែលវានឹងហោះទៅបំបុកធ្វើអត្តឃាតហើយបំផ្ទុះគ្រឿងផ្ទុះដែលមាននៅលើខ្លួនវាតែម្តង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Volodymyr Havrylov បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ទោះបីជាការវាយប្រហារដោយដ្រូននិងមីស៊ីលពីសំណាក់រុស្ស៊ីយ៉ាងណាក្តីប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវគឺបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវាយប្រហារទៅលើប្រទេសរុស្ស៊ីវិញផងដែរ ជាពិសេសនៅតំបន់កាន់កាប់ដោយរុស្ស៊ីដែលស្ថិតនៅភាគខាងកើតប្រទេស៕

អត្ថបទទាក់ទង