Close

ស្នងការ​រាជធានី​ភ្នំពេញ​៖ កិច្ចការពារសណ្ដាប់ធ្នាប់ជូនភ្ញៀវក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប្រព្រឹត្តិ​ទៅដោយជោគជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ សង្គម
ស្នងការ​រាជធានី​ភ្នំពេញ​៖ កិច្ចការពារសណ្ដាប់ធ្នាប់ជូនភ្ញៀវក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប្រព្រឹត្តិ​ទៅដោយជោគជ័យ ស្នងការ​រាជធានី​ភ្នំពេញ​៖ កិច្ចការពារសណ្ដាប់ធ្នាប់ជូនភ្ញៀវក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប្រព្រឹត្តិ​ទៅដោយជោគជ័យ

(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានលើកឡើងអំពីភាពជោគជ័យរបស់កងកម្លាំងសមត្ថកិច្ច ក្នុងការការពារសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បានទទួលនូវការកោតសរសើរពីសំណាក់ ប្រជាជនក្នុងស្រុក និងក្នុងតំបន់ផងដែរ។

អាចនិយាយបានថាជាជោគជ័យដ៏ត្រចះត្រចង់សម្រាប់កម្ពុជា ថ្វីត្បិតថា នេះគឺជាលើកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ជាជោគជ័យព្រោះ ការស្វាគមន៍ទទួលភ្ញៀវទេសចរជាត-អន្តរជាតិ និងប្រតិភូកីឡាមកពីបណ្តាប្រទេសជាសមាជិកទាំងអស់សុទ្ធតែត្រូវបានធ្វើឡើងដោយ ឌិតដល់ ទាំងការស្នាក់នៅ ទាំងការហូបចុកយ៉ាងបរិបូរណ៍ និងមិនមានការយកប្រាក់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អាចធានាបាននូវសុវត្ថិភាពរបស់ភ្ញៀវនៅក្នុងព្រឹត្តិការណ៍កីឡាទាំងមូល តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបិទបញ្ចប់ជាស្ថាពរផងដែរ។

ត្រង់ចំណុចនេះ ឧត្តមសេនីយ៍ត្រី សាន សុខសីហា​ បានរៀបរាប់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាន នគរបាលក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ថា៖ « យើងសង្កេតឃើញថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្រោយដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ គឺត្រូវ​បាន​រៀប​ចំឡើងយ៉ាងល្អ ទាំងការបិទ​ ការបើក និងការប្រកួត ដែលមានន័យថា​យើងបានធានានូវ​សន្តិសុខសណ្ដាប់ធ្នាប់ល្អ និងមិនមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ទេ»។

ឧត្តមសេនីយ៍ត្រីមានប្រសាសន៍បន្តថា៖ «ដោយឡែក ស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការដឹកនាំ​ផ្ទាល់​របស់ឯកឧត្តម ឧត្តមសេនីឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបទបញ្ជាច្បាស់លាស់។

ក្រៅពីនោះផងដែរ ស្នងការរាជធានីភ្នំពេញក៏បានជួបប្រជុំជាច្រើនលើក ច្រើនសារជាមួយនាយការិយាល័យ លោកអធិការខណ្ឌទាំង១៤ ព្រមទាំងមន្ត្រី កងកម្លាំងសរុបប្រមាណជា ៣៤០០នាក់។ ក្នុងនោះផងដែរ ឯកឧត្តមក៏បានរំលេចនូវកងកម្លាំងការពារសន្តិសុខដែលរួមមាន៖ រួមមានកម្លាំងត្រៀមប្រចាំបញ្ជាអន្តរាគមន៍ ២៤ម៉ោងលើ២៥ម៉ោង​ កម្លាំង​អន្តរាគមន៍ពិសេស សហការជាមួយខណ្ឌដើម្បីល្បាត ចៀសវាងករណីអសន្តិសុខផ្សេងៗ កម្លាំងត្រៀម​បង្កា និងពន្លត់អគ្គីភ័យ កម្លាំងចរាចរណ៍ សណ្ដាប់ធ្នាប់ជាច្រើនរយនាក់ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និង​សម្រួលចរាចរណ៍តាមដងផ្លូវ ជាពិសេសគោលដៅសំខាន់ៗក្នុងការប្រកួត ទីតាំងបើក និងបិទ​ ដើម្បី​កុំឲ្យ​ស្ទះចរាចរណ៍ ដោយកំណត់ឱ្យមន្ត្រីទាំងអសើត្រូវអនុវត្តឱ្យបានល្អទៅតាមផែនការដែលបានដាក់ជូន ជាពិសេសត្រូវប្រកាន់នូវវិន័យ ក្រមសីលធម៌ ក៏ដូចជាការបំពេញតួនាទី ភារកិច្ចឱ្យបានល្អ ដើម្បីធានាឱ្យបាននូវសន្ដិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ កីឡាករ-កីឡារិនី ដែលមកពីបណ្តាប្រទេសនានាជាច្រើនពាន់នាក់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិសរុបជាច្រើនម៉ឺននាក់ដែលបានចូលមកកម្ពុជា ដើម្បីអបអរសាទរគាំទ្រ ក៏ដូចជាចូលរួមទស្សនាផ្ទាល់នៅតាមគោលដៅប្រកួតនានា។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានធ្វើការកត់សម្គាល់ថា៖ «សរុបជារួម ទាំងកន្លែងប្រកួត កន្លែងស្នាក់នៅ ទីរមណីយដ្ឋាន កន្លែងកម្សាន្ដនានា ត្រូវបានពង្រឹង និងធានាបាននូវសន្តិសុខល្អ ១០០%។ ការរៀបចំក៏បាន​ធ្វើឡើង​យ៉ា​ងល្អឥតខ្ចោះ ទាំងការបើក និងការបិទ និងក្នុងការប្រកួត​ប្រកបដោយភាពទាក់ទាញ និងសុវត្ថិ​ភាព ដែលធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស។ ចំពោះភាពជោគ​ជ័យនេះ គឺជាមោទនភាពសម្រាប់ជាតិខ្មែរ ក៏ដូចជាសម្រាប់ប្រជាជនខ្មែរទូទាំង​ប្រទេសផងដែរ»៕



អត្ថបទទាក់ទង