កម្ពុជាប្រកាសស្វាគមន៍ចំពោះទេសចរ និងវិនិយោគិនចិន
ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងទេសចរណ៍បានប្រកាសស្វាគមន៍ទេសចរ និងវិនិយោគិនចិន ក្រោយពីវិបត្តិជំងឺឆ្គងកូវីដ១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសសម្រាប់ឆ្នាំ ២០២៣ នេះ ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ឱ្យដឹងថាប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារ ទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ឋសាស្ត សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាព ខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។
សេក្តីប្រកាសព័ត៌មាននេះបន្តថា មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយ ទេសចរណ៍ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)។
សម្រាប់តំបន់អាស៊ាន ក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២,៥% នៃទេសចរពិភពលោក ដែលក្នុងនោះថទទួលបាន ១១លាននាក់, សិង្ហបូរីទទួលបាន ៣,៤លាននាក់ និងម៉ាឡេស៊ីទទួលបាន ៣,១ លាននាក់។
ដោយឡែក ទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មានជាង ២,៣លាន នាក់ ស្មើនឹង ៣៥,៧% នទេសចរអន្តរជាតិសរុប (៦,៦ លាននាក់) គិតជាចំណូល ស្មើប្រមាណ ១.៨០០លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួល បានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទស (FDI)សរុបរបស់កម្ពុជា។
ប៉ុន្តែ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារ ទេសចរណ៏ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានស្ទាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅ ទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក ប្រទេសរបស់ចិន។
សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្គងកូវីដ១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ បានផ្ដល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅ លើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។
កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែក សុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិ ផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី០២ ខែមករា កនែ្លងទៅនេះ។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង អនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ ២០២២ កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។
ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រកាសបញ្ជាក់ជូនថា កម្ពុជា ជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅបំផុត ដោយសារ កម្ពុជា ជាប្រទេសដែលបានទទួលនូវការវាយតម្ភពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្ត ល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងមូលមូលដ្ឋាន និងដួសជំរុញ ច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហ គមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនរស់ជាមួយជំងឺកវីដ-១៨ តាមគង្ហីងប្រក្រតីភាពថ្មី” ។
ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ធសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការ ទាក់ទាញទេសចរចិន ដូចជា យុទ្ឋសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍ កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្ដុះបណ្ដាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិន លើសេវាកម្មចំនួន៧ (សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, ភោជនីយដ្ឋាន, ការីទេសចរណ៏ និង ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋាន, សេវាកម្សាន្តទេសចរណ៍ និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China- Ready, មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន, មានឯកសារផលិតផល និងផ្លាកសញ្ញាបកប្រែចិន, សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្ដង់ដាគុណភាពសេវាកម្ម)៕