Close

បេឡារូស ចាប់ផ្តើមហ្វឹកហាត់ពីរបៀ​​បប្រើប្រាស់មីស៊ីលដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បេឡារូស ចាប់ផ្តើមហ្វឹកហាត់ពីរបៀ​​បប្រើប្រាស់មីស៊ីលដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរ បេឡារូស ចាប់ផ្តើមហ្វឹកហាត់ពីរបៀ​​បប្រើប្រាស់មីស៊ីលដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរ

បរទេស៖ The Newsweek ថ្ងៃនេះបានចេញផ្សាយថា កងកម្លាំងយោធានៃប្រទេសបេឡារូសបានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយនឹងមីស៊ីលឆ្លងទ្វីបប្រទេស Iskander ហើយ ដែលមីស៊ីលនេះត្រូវបានគេដឹងថាមានសមត្ថភាពបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា សកម្មភាពរបស់យោធាបេឡារូសធ្វើឡើងនៅក្នុងពេលដែលកងម្លាំងយោធារបស់ប្រទេសរុស្ស៊ីកំពុងធ្វើសកម្មភាពវាយលុកទៅលើកងកម្លាំងយោធាអ៊ុយក្រែន នៅត្រង់តំបន់ច្រកព្រំដែនភាគខាងជើងរបស់ប្រទេស។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា កងកម្លាំងបេឡារូស បានចាប់ផ្តើមធ្វើការហ្វឹកហាត់នៅតំបន់ភូមិភាគខាងត្បូងរបស់រុស្ស៊ីតាំងពីដើមខែមេសា មកម្ល៉េះជាមួយនឹងមីស៊ីលប្រភេទ Iskander ដែលមានសមត្ថភាពបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីខែមិនាបានថ្លែងរួចមកហើយថា អាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសបេឡារូសដែលវាត្រូវបានក្រុមអ្នកជំនាញនយោបាយមើលឃើញថាវិធីសាស្ត្រមួយរបស់វិមានក្រឹមឡាំង ក្នុងការធ្វើឱ្យការគាំទ្ររបស់លោកខាងលិចចុះខ្សោយចំពោះអ៊ុយក្រែនតាមរយៈការប្រើការគំរាមកំហែងដោយគ្រាប់នុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក្តី លោក Putin មិន​បានបញ្ជាក់លំអិតឲ្យដឹងទេ​ថា ​អាវុធ​ទាំង​នោះ​នឹង​ត្រូវដឹកជញ្ជូន​ទៅ​ប្រទេស​បេឡារូស​នៅ​ពេល​ណា​នោះ​ទេប៉ុន្តែទីតាំងសម្រាប់ស្តុកផ្ទុកក្បាលគ្រាប់នឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅខែកក្កដា៕

អត្ថបទទាក់ទង