Close

លោកជំទាវ ខែក កែមាលីស៊ីសូដា ទទួលមេដាយ «ឯកអគ្គរដ្ឋទូតឆ្នើម» ជាលើកដំបូងពីរដ្ឋចិន

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
លោកជំទាវ ខែក កែមាលីស៊ីសូដា ទទួលមេដាយ «ឯកអគ្គរដ្ឋទូតឆ្នើម» ជាលើកដំបូងពីរដ្ឋចិន លោកជំទាវ ខែក កែមាលីស៊ីសូដា ទទួលមេដាយ «ឯកអគ្គរដ្ឋទូតឆ្នើម» ជាលើកដំបូងពីរដ្ឋចិន

ប៉េកាំង៖ លោកជំទាវ ខែក កែមាលីស៊ីសូដា សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ទទួលមេដាយ «ឯកអគ្គរដ្ឋទូតឆ្នើម» ជាលើកដំបូង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់មេដាយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតឆ្នើម” ត្រូវបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង យី (WANG YI) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវ ខែក កែមាលីស៊ីសូដា ទទួលមេដាយ «ឯកអគ្គរដ្ឋទូតឆ្នើម» ជាលើកដំបូងពីរដ្ឋចិន

នៅក្នុងពិធីនេះមានអតីតឯកអគ្គរាជទូត អតីតឯកអគ្គរដ្ឋទូត ចំនួន០៨រូប ដែលទទួលបានមេដាយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតឆ្នើម ក្នុងនោះរួមមានមកពីសហព័ន្ធរុស្ស៊ី, ព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន, សាធារណរដ្ឋកាហ្សាក់ស្ថាន, ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត, សាធារណរដ្ឋឆាដ, សាធារណរដ្ឋកូឡុំប៊ី និងសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ។

បើតាមក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ពិធីនេះគឺជាពិធីលើកដំបូង ដែលប្រារព្ធឡើងដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកបានរួមចំណែកយ៉ាងឧត្តុង្គឧត្តមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន៕

លោកជំទាវ ខែក កែមាលីស៊ីសូដា ទទួលមេដាយ «ឯកអគ្គរដ្ឋទូតឆ្នើម» ជាលើកដំបូងពីរដ្ឋចិន