Close

យុវជនមកពីគ្រួសារក្រីក្រ ២៧ម៉ឺននាក់ កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រ ២៧ម៉ឺននាក់ កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស យុវជនមកពីគ្រួសារក្រីក្រ ២៧ម៉ឺននាក់ កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1.5M) ដោយគិតចាប់ពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដោយគិតចាប់តាំងពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។ ក្នុងនោះគ្រឹះស្ថានក្រោមឱវាទក្រសួងចំនួន ២២,៧ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួន ៤,៣ម៉ឺននាក់។

យុវជនមកពីគ្រួសារក្រីក្រ ២៧ម៉ឺននាក់កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

លោកបញ្ជាក់ថា៖«វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល»។

អ្នកនាំពាក្យថា៖«អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្រ្តីក្រសួងកំពុងអនុវត្ត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ»។

លោក ស៊ុន មេសា បានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

យុវជនមកពីគ្រួសារក្រីក្រ ២៧ម៉ឺននាក់កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

សម្រាប់សាកសួរព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ប្រព័ទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានចូលសិក្សាក្នុងវិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍ និងកសិកម្ម និងកសិ-ឧស្សាហកម្ម៕

យុវជនមកពីគ្រួសារក្រីក្រ ២៧ម៉ឺននាក់កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស