Close

អណ្តើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រក ធម្មជាតិឡើងវិញ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
អណ្តើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រក ធម្មជាតិឡើងវិញ អណ្តើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រក ធម្មជាតិឡើងវិញ

ព្រះសីហនុ៖ ក្រុមការងារជំនាញអភិរក្សជលផល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្រ្តីពាក់ព័ន្ធ លែងអណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ។

ថ្លែងនាឱកាសនៃកម្មវិធី លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា កម្មវិធីលែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។

អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វល្មូនធម្មតានោះទេ ប៉ុន្តែគឺជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។ អណ្ដើកហ្លួងកំពុងប្រឈមនឹងគ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ (Critically Endangered) ដែលមានវត្តមានតែនៅក្នុងប្រទេសចំនួន ៣ប៉ុណ្ណោះនៅលើសកលលោក គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

អណ្តើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រក ធម្មជាតិឡើងវិញ

លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការការពារអណ្តើកហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។

ទន្ទឹមនឹងនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត Steven Pang Chee Wee ផ្តល់ការគាំទ្រចូលរួម នាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS សម្រាប់ជំនាញបច្ចេកទេស ប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងកិច្ចការអភិរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ មានលោក ស្មាន ឡុង និងលោកស្រី កៅ ហម រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សសត្វអណ្តើកហ្លួង។

លោកជំទាវសូមអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាសហគមន៍ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការបំផ្លាញទីជម្រក យើងត្រូវរួមគ្នាធានាបានថា «អណ្តើកហ្លួង» នឹងបន្តរស់រានមានជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។

អណ្តើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រក ធម្មជាតិឡើងវិញ

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការរវាងអគ្គនាយកដ្ឋានជលផល អង្គការ WCS និងសហគមន៍នេសាទ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ បច្ចុប្បន្នយើងមានអណ្តើកហ្លួងសរុបចំនួន ៧៨៥ ក្បាល ដែលកំពុងថែរក្សានៅតាមមជ្ឈមណ្ឌលនានា។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងទទួលបានកូនអណ្តើកញាស់ចំនួន ២៨៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមកយើងបានលែងអណ្តើកចំនួន ៤០០ ក្បាលចូលក្នុងធម្មជាតិវិញ ដោយក្នុងនោះមាន ២១៧ ក្បាលត្រូវបានបំពាក់ឧបករណ៍តាមដាន (Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕

អណ្តើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រក ធម្មជាតិឡើងវិញ