លោក Trump អះអាងថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាព «ដួលរលំ» និងចង់ឲ្យបើកច្រក Hormuz ឲ្យបានឆាប់
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Donald Trump បានអះអាងកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាព «ដួលរលំ» ហើយចង់ឲ្យបើកច្រកសមុទ្រ Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ Axios ។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ឯករាជ្យណាមួយអំពីការអះអាងនេះទេ ខណៈអ៊ីរ៉ង់ក៏មិនទាន់បានបញ្ជាក់ជាផ្លូវការថា ខ្លួនមានបំណងបើកច្រកសមុទ្រឡើងវិញដែរ។
ការអះអាងរបស់លោក Trump កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានដាក់សំណើមួយទៅសហរដ្ឋអាមេរិក ដើម្បីបើកច្រក Hormuz ឡើងវិញ ខណៈពន្យារកិច្ចចរចានុយក្លេអ៊ែរទៅដំណាក់កាលបន្ទាប់។

ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា អ៊ីរ៉ង់បានជូនដំណឹងថា ខ្លួនកំពុងប្រឈមបញ្ហាផ្នែកដឹកនាំក្នុងប្រទេស ហើយចង់ឲ្យមានការបើកច្រកសមុទ្រនេះឡើងវិញឲ្យបានឆាប់។
ប្រភពមន្ត្រីអាមេរិកម្នាក់ និងប្រភពផ្សេងទៀតបានឲ្យដឹងថា លោក Trump បានពិភាក្សាបញ្ហានេះជាមួយក្រុមសន្តិសុខជាតិរបស់លោក ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕