Close

World Bank ផ្តល់ជំនួយឥតសំណងបន្ថែម ៤0% ដល់សហគមន៍កសិកម្មជាង ៣ម៉ឺនដុល្លារ ក្នុងការទិញគ្រឿងយន្តកសិកម្ម

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
World Bank ផ្តល់ជំនួយឥតសំណងបន្ថែម ៤0% ដល់សហគមន៍កសិកម្មជាង ៣ម៉ឺនដុល្លារ ក្នុងការទិញគ្រឿងយន្តកសិកម្ម World Bank ផ្តល់ជំនួយឥតសំណងបន្ថែម ៤0% ដល់សហគមន៍កសិកម្មជាង ៣ម៉ឺនដុល្លារ ក្នុងការទិញគ្រឿងយន្តកសិកម្ម

ភ្នំពេញ៖ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានអនុម័តជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ដល់សហគមន៍កសិកម្ម ដែលមានទឹកចំនួន ៣៥,២៨០ ដុល្លារអាមេរិក ក្នុងទម្រង់ជាគ្រឿងយន្តកសិកម្ម រួមទាំងត្រាក់ទ័រគោយន្ត និងម៉ាស៊ីនបូមទឹក។

ជំនួយឥតសំណងខាងលើនេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក និងអនុវត្តដោយក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។

World Bank ផ្តល់ជំនួយឥតសំណងបន្ថែម ៤0% ដល់សហគមន៍កសិកម្មជាង ៣ម៉ឺនដុល្លារក្នុងការទិញគ្រឿងយន្តកសិកម្ម

CASDP បញ្ជាក់ថា ជំនួយឥតសំណងនេះផ្តល់អត្ថប្រយោជន៍ដល់គ្រួសារកសិករចំនួន៣១ គ្រួសារ លើផ្ទៃដី ៥៦.៤ ហិកតា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) តាមរយៈ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) កំពុងប្តេជ្ញាសហការជាមួយសហគមន៍កសិកម្ម ដើម្បីបង្កើនផលិតកម្មស្រូវ ដោយផ្តល់ដើមទុនវិនិយោគ និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម។

ការគាំទ្រនេះអនុញ្ញាតឱ្យកសិករខ្នាតតូចទទួលយកបច្ចេកវិទ្យា និងគ្រឿងចក្រទំនើបៗ ដែលអាចជួយដោះស្រាយឧបសគ្គរបស់កសិករលើទុនបង្វិល និងប្រែក្លាយកសិករធ្វើកសិកម្មដើម្បីគ្រាន់តែចិញ្ចឹមជីវិតទៅជាទម្រង់កសិកម្មពាណិជ្ជកម្ម។

ថ្មីៗនេះ ដើម្បីជំរុញការផលិតស្រូវ គម្រោង CASDP បានគាំទ្រសហគមន៍កសិកម្មអូរកន្ធរមានជ័យ ដោយផ្តល់ត្រាក់ទ័រគោយន្តចំនួនប្រាំមួយគ្រឿង តាមរយៈជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0%។ ជំនួយជាគ្រឿងយន្តកសិកម្មនេះមានគោលបំណងកែលម្អគុណភាពពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែថ្មី ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មសម្ភារកសិកម្មបានប្រសើរជាងមុន៕

World Bank ផ្តល់ជំនួយឥតសំណងបន្ថែម ៤0% ដល់សហគមន៍កសិកម្មជាង ៣ម៉ឺនដុល្លារក្នុងការទិញគ្រឿងយន្តកសិកម្ម