Close

ប្រទះឃើញជាថ្មីនូវសត្វត្រដក់តូចមួយក្បាល ជាសត្វរងគ្រោះនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ប្រទះឃើញជាថ្មីនូវសត្វត្រដក់តូចមួយក្បាល ជាសត្វរងគ្រោះនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ប្រទះឃើញជាថ្មីនូវសត្វត្រដក់តូចមួយក្បាល ជាសត្វរងគ្រោះនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

កំពត៖ សត្វត្រដក់តូចមួយក្បាល (Lesser Adjutant)ដែលមានឈ្មោះវិទ្យាសាស្ត្រ Leptoptilos javanicus ជាប្រភេទសត្វដែលជិតរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត តាមរយៈការអង្កេតតាមដានជីវៈចម្រុះប្រចាំតំបន់ នៅចុងខែមករា ឆ្នាំ២០២៦នេះ។

យោងតាមកំណត់ត្រាសត្វស្លាបប្រចាំតំបន់ការពារចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង២០ឆ្នាំមកនេះ គឺជាកំណត់ត្រាដ៏សំខាន់មួយដែលក្រុមការងារបានរកឃើញវត្តមានសត្វស្លាបប្រភេទនេះជាថ្មី។

ប្រទះឃើញជាថ្មីនូវសត្វត្រដក់តូចមួយក្បាល ជាសត្វរងគ្រោះនៅតំបន់ការពារទេសភាពអន្លង់ព្រីងខេត្តកំពត

នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងពីរទសវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអង្គការដៃគូដែលមានអង្គការជីវិតធម្មជាតិនៅកម្ពុជា(អតីតអង្គការBirdLife) ហៅកាត់ថា NLC។

ស្រូវមិត្តក្រៀលជាដង្ហើម និងមុខមាត់ថ្មីសម្រាប់តំបន់ការពារទេសភាពអន្លង់ព្រីងដែលជួយជម្រុញការងារអភិរក្សជីវៈចម្រុះក្នុងតំបន់ការពារ និងតំបន់ជុំវិញ។ សូមគាំទ្រស្រូវមិត្តក្រៀល ដើម្បីការពារតំបន់ដីសើមដ៏តូចមួយនេះ និងជីវៈចម្រុះដ៏សម្បូរបែប ខណៈនៅតំបន់ការពារទេសភាពអន្លង់ព្រីងខេត្តកំពតបង្ហាញពីលទ្ធផលវិជ្ជមានពីការអភិរក្សទីជម្រកនិងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា៕

ប្រទះឃើញជាថ្មីនូវសត្វត្រដក់តូចមួយក្បាល ជាសត្វរងគ្រោះនៅតំបន់ការពារទេសភាពអន្លង់ព្រីងខេត្តកំពត