អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាត្រួតពិនិត្យជនបរទេស ២៤ម៉ោង លើ ២៤ម៉ោង
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការដាក់ចេញផែនការត្រួតពិនិត្យជនបរទេស ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
ពិធីនេះ ក៏មានការចូលរួមពីអភិបាលរង ស្នងការ ដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត អភិបាលក្រុង-ស្រុក ពាក់ព័ន្ធ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកត្តម អភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យ២៤ម៉ោងលើ ២៤ម៉ោង រាល់ជនបរទេសដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យឯកសារពាក់ព័ន្ធរបស់ជនបរទេសទាំងអស់នោះ។ បើចូលមកបម្រើការនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធកន្លែងបំពេញការងារនៅទីតាំងណា ត្រូវមានការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រិះ ដើម្បីធានាឱ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
សូមបញ្ជាក់ថា ក្រោយពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ៕
