Close

ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង “សុវត្ថិភាព និងអនាម័យ” ដើម្បីបង្កើនទំនុកចិត្តអតិថិជន

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង “សុវត្ថិភាព និងអនាម័យ” ដើម្បីបង្កើនទំនុកចិត្តអតិថិជន ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង “សុវត្ថិភាព និងអនាម័យ” ដើម្បីបង្កើនទំនុកចិត្តអតិថិជន

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យឧស្សាហកម្មអាហារ តម្រូវការប្រើប្រាស់ និងការនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈ មជ្ឈមណ្ឌលបច្ចេកវិទ្យាអាហារកម្ពុជា-កូរ៉េ (FTC) នៅទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពចំណីអាហារ និងអនាម័យ»។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល លោក ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង FTC បានគូសបញ្ជាក់ថា ការធានាសុវត្ថិភាពចំណីអាហារគឺជាមូលដ្ឋានគ្រឹះក្នុងការការពារសុខភាពប្រជាពលរដ្ឋ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។

ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង "សុវត្ថិភាព និងអនាម័យ" ដើម្បីបង្កើនទំនុកចិត្តអតិថិជន

ចំណុចសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖ ស្តង់ដា និងសុវត្ថិភាពចំណីអាហារ និងស្លាកសញ្ញាលើផលិតផល, ការអភិវឌ្ឍអាហារកម្ពុជាស្របតាមស្តង់ដាសុវត្ថិភាព និងគុណភាព, ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអាហារ តាមរយៈបច្ចេកវិទ្យាកែច្នៃអាហារសាកល្បង និង សារធាតុរក្សាទុកអាហារ៖ មុខងារ អត្ថប្រយោជន៍ និងផលប៉ះពាល់ដល់សុខភាព

លោកបណ្ឌិត Kim Young Chan ប្រធានគម្រោងភាគីកូរ៉េ ក៏បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យមកប្រើប្រាស់ឧបករណ៍ និងទទួលប្រឹក្សាបច្ចេកទេសនៅមជ្ឈមណ្ឌល FTC ដើម្បីប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង៕

ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង "សុវត្ថិភាព និងអនាម័យ" ដើម្បីបង្កើនទំនុកចិត្តអតិថិជន
ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង "សុវត្ថិភាព និងអនាម័យ" ដើម្បីបង្កើនទំនុកចិត្តអតិថិជន