Close

អាមេរិកលុបចោល «ការហាមឃាត់លក់អាវុធឱ្យកម្ពុជា»

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
អាមេរិកលុបចោល «ការហាមឃាត់លក់អាវុធឱ្យកម្ពុជា» អាមេរិកលុបចោល «ការហាមឃាត់លក់អាវុធឱ្យកម្ពុជា»

ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា។ នេះ បើតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកបន្តថា «វាគឺជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា ហើយថាកម្ពុជាមានកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា»។

លោក លោក Casey Barnett ពន្យល់ថា ការលុបចោលការហាមឃាត់អាវុធនេះបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។

លោកថ្លែងថា « ថ្ងៃនេះ ខ្ញុំនៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាវុធអាមេរិក ដោយលើកទឹកចិត្តឱ្យលក់ផលិតផលដែលមានគុណភាពខ្ពស់របស់ពួកគេ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា»៕

អាមេរិកលុបចោល«ការហាមឃាត់លក់អាវុធឱ្យកម្ពុជា»
អាមេរិកលុបចោល«ការហាមឃាត់លក់អាវុធឱ្យកម្ពុជា»