Close

ប្រធានបក្សវៀតណាម លោក To Lam នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ប្រធានបក្សវៀតណាម លោក To Lam នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ប្រធានបក្សវៀតណាម លោក To Lam នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

វៀតណាម៖ លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ នេះ បើតាមកចុះផ្សាយរបស់សារព័ត៌មានវៀតណាមVN Express។

ក្នុងអំឡុងទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) លោក To Lam ក៏នឹងធ្វើជាសហប្រធានកិច្ចប្រជុំជាន់ខ្ពស់ រវាងការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស CPP ព្រមទាំងធ្វើជាសហប្រធានកិច្ចប្រជុំកំពូល រវាងប្រធានគណបក្សនៃប្រទេសវៀតណាម កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ខាងមុខ។

ប្រធានបក្សវៀតណាម

ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានសម្រេចតម្លៃសរុបប្រមាណ ១១,៣៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កើនឡើងជាង ១១,៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។

វៀតណាមស្ថិតក្នុងចំណោមប្រទេសធំៗទាំង៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីចិន កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន។ បច្ចុប្បន្ន
វៀតណាមមានគម្រោងវិនិយោគសរុបចំនួន ២២៩ គម្រោង នៅកម្ពុជា ជាមួយទុនចុះបញ្ជីប្រមាណ ២,៩៤ ពាន់លានដុល្លារអាមេរិក។

ក្រៅពីវិស័យពាណិជ្ជកម្ម និងការវិនិយោគ ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ ដឹកជញ្ជូន វប្បធម៌ និងទូរគមនាគមន៍។

ជាមួយគ្នានេះ កម្ពុជា និងវៀតណាម ក៏បានសម្របសម្រួលយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ រួមមានអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់៕

ប្រធានបក្សវៀតណាម