Close

ឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងទំហំ ទឹកប្រាក់ ១២.៧ ពាន់លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងទំហំ ទឹកប្រាក់ ១២.៧ ពាន់លានដុល្លារ ឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងទំហំ ទឹកប្រាក់ ១២.៧ ពាន់លានដុល្លារ

ភ្នំពេញ៖ នៅឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកបានកើនឡើង ២៨% ដល់ ១២.៧ ពាន់លានដុល្លារ។ នេះបើតាម ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦។

លោក Casey Barnett បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំ និងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយផ្តល់ចំណូលថេរជាបន្តបន្ទាប់ ទោះបីជាមាន ការឈ្លានពានរបស់ថៃលើកម្ពុជា ក្នុងឆ្នាំ ២០២៥ ក៏ដោយ។ នៅឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកបានកើនឡើង ២៨% ដល់ ១២.៧ ពាន់លានដុល្លារ»។

ឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងទំហំ ទឹកប្រាក់ ១២.៧ ពាន់លានដុល្លារ

លោក Casey Barnett បន្ថែមថា«ការកើនឡើងដែលគួរឱ្យកត់សម្គាល់ រួមមានការនាំចេញស្បែកជើង ដែលកើនឡើង ៥២% ដល់ ៨៦៩ លានដុល្លារ និងការនាំចេញសំបកកង់ ដែលកើនឡើង ៤៥% ដល់ ១.១ ពាន់លានដុល្លារ»។

បើតាម លោក Casey Barnett តាមលក្ខណៈរដូវកាល ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកជាទូទៅធ្លាក់ចុះនៅត្រីមាសទី៤ ព្រោះអ្នកលក់រាយអាមេរិកស្តុកសំលៀកបំពាក់ច្រើននៅត្រីមាសទី៣ ដើម្បីត្រៀមសម្រាប់រដូវត្រឡប់ទៅសាលារៀន និងរដូវលក់ពេលថ្ងៃបុណ្យចុងឆ្នាំ។

លោកសង្កត់ធ្ងន់ទៀតថា អស់រយៈពេលជាង ២៦ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជាប្រភពចំណូលដែលអាចពឹងផ្អែកបានសម្រាប់កម្ពុជា។ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរង់ចាំឲ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (reciprocal trade agreement) ដែលបានធ្វើឡើងនៅខែតុលា ឆ្នាំ ២០២៥៕

ឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងទំហំ ទឹកប្រាក់ ១២.៧ ពាន់លានដុល្លារ