Close

កម្ពុជាឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៦

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៦ កម្ពុជាឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៦

ភ្នំពេញ៖​ កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ទទួលបានជ័យលាភីជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ល្អបំផុតក្នុងតំបន់អាស៊ាន។

តាមរយៈការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២៦, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលបានអភិវឌ្ឍឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានឆ្លងកាត់វគ្គជម្រុះ និងឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ៣ ក្រុមចុងក្រោយ ជាមួយប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដោយត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃរបស់ឌីជីថលអាស៊ានទាំង ១១ ប្រទេស និងមានការចូលរួមពី សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ។

កម្ពុជាឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦

ឆ្លងតាមការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការ សម្រេចផ្តល់ជ័យលាភី “មេដាយមាស” នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍ល្អបំផុត​ នៅក្នុងតំបន់អាស៊ាន៕

កម្ពុជាឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦