Close

ត្រីរាជ មួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម​ ត្រូវបានលែងវិញ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 10:14 am ព័ត៌មានជាតិ
ត្រីរាជ មួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម​ ត្រូវបានលែងវិញ ត្រីរាជ មួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម​ ត្រូវបានលែងវិញ

សៀមរាប៖ «ត្រីរាជ» មួយក្បាលទម្ងន់ ៩៥គីឡូក្រាម ប្រវែង ២១៦សង់ទីម៉ែត្រ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក» នៅដែននេសាទជ្រោយមេត្រី សង្កាត់ចុងឃ្នាស ខេត្តសៀមរាប។​ នេះបើយោងតាមគម្រោងអច្ឆរិយភាពទន្លេមេគង្គ។

អ្នកនេសាទ ឆែ យូហាក់ អាយុ ៣៨ឆ្នាំ បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងចូលក្នុងធម្មជាតិវិញ។

គម្រោងអច្ឆរិយភាពទន្លេមេគង្គ បានចាត់ទុកនេះបង្ហាញពីកិច្ចសហការយ៉ាងរឹងមាំរវាងប្រជានេសាទ ខណ្ឌរដ្ឋបាលជលផលសៀមរាប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ៕

ត្រីរាជ មួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ប្ត្រូវបានលែងវិញ
ត្រីរាជ មួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ប្ត្រូវបានលែងវិញ